ប្រភពព័ត៌មានពី TheNewYorkTime ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨
នៅយប់ថ្ងៃអាទិត្យមានការបាញ់ប្រហារមួយកើតឡើងលើផ្លូវតូចមួយក្នុងទីក្រុងToronto។ ប៉ូលិសនិយាយថាការបាញ់ប្រហារនេះបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងមនុស្សចំនួន ១៣ នាក់ទៀតរងរបួស។
ក្រោយមកគេរកឃើញថា បុរសជាជនសង្ស័យស្លាប់។ អាជ្ញាធរនិយាយថា ជនសង្ស័យមានអាយុ ២៩ឆ្នាំ មកពី ទីក្រុងToronto ធ្វើដំណើរតាមផ្លូវក្បែរនោះហើយបាញ់កាំភ្លើងតបជាមួយគាត់។ ជនសង្ស័យរត់គេចពីប៉ូលិសហើយក្រោយមកគេរកឃើញថា ជនសង្ស័យស្លាប់ដោយសាររងរបួសពីគ្រាប់កាំភ្លើង។
លោក John Tory ចៅហ្វាយទីក្រុងToronto និយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាមួយនៅថ្ងៃចន្ទថា ការបាញ់ប្រហារជាផ្នែកមួយនៃការកើនឡើងអំពើហិង្សាក្នុងទីក្រុង កាលពីពេលថ្មីៗនេះគឺជាទង្វើអាក្រក់ និងវាយប្រហារក្នុងទីក្រុងរបស់ខ្លួនឯងផ្ទាល់ ។