ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨
ភ្នាក់ងារសារព័ត៌មាន AMAQ និយាយនៅថ្ងៃចន្ទថា រដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារដែលសម្លាប់អ្នកជិះកង់ចំនួន០៤នាក់។ ការវាយប្រហារនោះ ធ្វើឡើងដោយរថយន្តមួយបើកសំដៅបុកអ្នកជិះកង់ទាំងនោះក្នុងប្រទេស Tajikistan។
ក្រុមនេះមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ឬភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនទេ។ សេចក្តីថ្លែងការណ៍របស់ក្រុមនេះនិយាយថា ពួកអ្នកវាយប្រហារគឺជាសមាជិករបស់រដ្ឋអ៊ីស្លាមហើយពួកគេធ្វើការវាយប្រហារដើម្បីកំណត់គោលដៅលើប្រជាពលរដ្ឋចម្រុះក្នុងប្រទេស ។
អាជ្ញាធរនិយាយថា ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិក ស្វ៊ីស និងហូឡង់ត្រូវគេសម្លាប់ក្នុងប្រទេសភាគអាស៊ីកណ្តាលមួយនេះនៅថ្ងៃអាទិត្យ។ មនុស្សចំនួន០៣នាក់ ផ្សេងទៀតមកពីប្រទេសស្វីស ហូឡង់ និងបារាំង ទទួលរងរបួសហើយមនុស្សម្នាក់ក្នុងចំណោមពួកគេរងរបួសដោយការចាក់នឹងកាំបិត។
