តើលោកត្រាំគ្រោងនឹងធ្វើការវាយប្រហារប្រទេសអ៊ីរ៉ង់នៅខែក្រោយមែនទេ?

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៨

របាយការណ៍ថ្មីមួយបញ្ជាក់ពីលោកប្រធានាធិបតីអាមេរិកកំពុងមើលការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់នៅក្នុងទង្វើហិង្សាមួយផ្សេងទៀតនៃការឈ្លានពានរបស់សហរដ្ឋអាមេរិក។

នៅចុងបញ្ចប់នៃសប្តាហ៍មុនរបាយការណ៍មួយដែលចេញផ្សាយដោយសារព័ត៌មាន ABC អះអាងថា រដ្ឋបាលលោកត្រាំត្រៀមនឹងទម្លាក់គ្រាប់បែកលើរោងចក្រផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅដើមខែខាងមុខ ដោយអះអាងថាប្រទេសអូស្ត្រាលីអាចជួយក្នុងការវាយប្រហារគោលដៅនេះ។

របាយការណ៍ដែលលើកឡើងរបស់រដ្ឋាភិបាលជាន់ខ្ពស់អូស្រ្តាលីជាតួអង្គសំខាន់មួយក្នុងចំណោមសម្ព័ន្ធមិត្តស៊ើបការណ៍សម្ងាត់ទាំង៥ប្រទេស រួមមាន អង់គ្លេស កាណាដា និងនូវែលសេឡង់ផងដែរ។

លោកត្រាំសរសេរក្នុងកម្មវិធីបណ្តាញសង្គម Tweet គំរាមទៅលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani នឹងទទួលរងផលវិបាកដូចដែលធ្លាប់មានពីមុនមកដែរ។

ការបោះផ្សាយអត្ថបទរបស់លោកត្រាំតែឯង ជាការរំលោភបំពានយ៉ាងច្បាស់លាស់នៃមាត្រា ២, ៣ និង ៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសផ្នែកដែលចែងថា “សមាជិកទាំងអស់ត្រូវទប់ស្កាត់ការគំរាមកំហែងជាអន្តរជាតិ ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់ប្រទេសណាមួយ “ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗបានសម្រេចចិត្តមិនចាត់វិធានការគ្រោះថ្នាក់ទាំងនេះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here