ប្រភពព័ត៌មានពី Abawaba ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨
យោងតាមប្រភពព័ត៌មានពីយោធាអ៊ីស្រាអែលបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារថា កងកម្លាំងអ៊ីស្រាអែលចាប់ខ្លួនជនប៉ាឡេស្ទីនចំនួន១៧នាក់ក្នុងការវាយឆ្មក់នៅពេលយប់ទូទាំងតំបន់ West Bank។
កងទ័ពនិយាយក្នុងសេចក្តីថ្លែងការណ៍ដោយមិនបញ្ជាក់ពីលក្ខណៈសកម្មភាពថា បុគ្គលទាំងនោះត្រូវគេចាប់ខ្លួនពីបទសង្ស័យពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។
សេចក្តីថ្លែងការណ៍បន្ថែមថា ជនជាប់ឃុំត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀត។ កងទ័ពអ៊ីស្រាអែលតែងតែធ្វើយុទ្ធនាការចាប់ខ្លួននៅទូរទាំងតំបន់ West Bank ក្នុងគោលបំណងស្វែងរកចាប់ខ្លួនជនជាតិប៉ាឡេស្ទីន។
យោងតាមតួលេខប៉ាឡេស្ទីនបង្ហាញថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៦,៥០០នាក់កំពុងជាប់ក្នុងពន្ធនាគារប្រទេសអ៊ីស្រាអែល ក្នុងនោះមានទាំងស្ត្រីជាច្រើន និងអនីតិជនចំនួន៣៥០នាក់។
