អ្នកជំនាញអង្គការសហប្រជាជាតិបកស្រាយលម្អិតអំពីឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៨

ក្រុមអ្នកជំនាញសិទិ្ធមនុស្សអង្គការសហប្រជាជាតិជឿជាក់ថា ឧក្រិដ្ឋកម្មសង្គ្រាមអាចនឹងមានការចូលរួមគ្រប់ភាគីទាំងអស់នៅប្រទេសយេម៉ែន។

នៅក្នុងរបាយការណ៍ដំបូងមានការចោទប្រកាន់ទៅកាន់សម្ព័ន្ធមិត្តកងកម្លាំងរដ្ឋាភិបាលយេម៉ែនដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមឧទ្ទាម Houthi ខិតខំប្រឹងប្រែងតិចតួចដើម្បីកាត់បន្ថយជនស៊ីវិលរងគ្រោះ។ ពួកគេបង្ហាញអំពីការបំផ្ទុះគ្រាប់បែក ការបាញ់ផ្លោងទៅកាន់សាលារៀន មន្ទីរពេទ្យ និងទីផ្សារដែលមនុស្សរាប់ពាន់នាក់។ ពួកគេព្រមានក្រុមចម្រុះ កងទ័ពអាកាស និងការបិទផ្លូវកងទ័ពជើងទឹកក៏ជាឧក្រិដ្ឋកម្មសង្គ្រាមផងដែរ។

ក្រុមអ្នកជំនាញនឹងបង្ហាញរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែក្រោយផងដែរ។ កាលពីថ្ងៃចន្ទនេះ ក្រុមចម្រុះចោទប្រកាន់អង្គការសហប្រជាជាតិលំអៀងចំពោះការថ្កោលទោសវាយប្រហារតាមអាកាសចំនួន២ដងទៅលើតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម Houthi ដោយរាយការណ៍ថាសម្លាប់កុមារយេម៉ែនអស់រាប់សិបនាក់។

ប្រទេសយេម៉ែនត្រូវបំផ្លិចបំផ្លាញដោយសារជម្លោះដែលរាលដាលកាលពីដើមឆ្នាំ២០១៥មកម្លេះ នៅពេលដែលក្រុមឧទ្ទាម Houthi កាន់កាប់តំបន់ភាគច្រើនខាងលិចប្រទេស និងបង្ខំឱ្យលោកប្រធានាធិបតី Abdrabbuh Mansour Hadi រត់ភៀសខ្លួនទៅបរទេសផងដែរ។

ដោយមើលឃើញពីការព្រួយបារម្ភអំពីការកើនឡើងក្រុមមួយដែលមានបណ្តាញប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និងរដ្ឋអារ៉ាប់៧ផ្សេងទៀតអន្តរាគមន៍ក្នុងការស្ដាររដ្ឋាភិបាលឡើងវិញ។ យោងតាមអង្គការសហប្រជាជាតិមានមនុស្សជិត ១០.០០០នាក់ ដែល២ភាគ៣ គឺជាជនស៊ីវិលស្លាប់និង ៥៥.០០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការប្រយុទ្ធគ្នាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here