ប្រទេសកូរ៉េខាងជើងបន្តគំរាមកំហែង ទោះបីជាមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកក៏ដោយ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

ក្រសួងការពារជាតិជប៉ុនថ្លែងការណ៍នៅថ្ងៃអង្គារថា កូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងនៅបន្តការគំរាមកំហែងដល់ទីក្រុងតូក្យូ ទោះបីជាមាននិន្នាការវិជ្ជមានមួយចំនួននៅលើឧបទ្វីបកូរ៉េក៏ដោយ។

ចាប់តាំងពីឆ្នាំ២០១៦ កូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន៣លើក ហើយបាញ់មីស៊ីលផ្លោងចំនួន៤០គ្រាប់។ និន្នាការយោធាប្រទេសកូរ៉េខាងជើងបង្កឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខប្រទេសជប៉ុន ធ្វើឱ្យខូចខាតដល់សន្តិភាព សន្តិសុខនៃតំបន់ និង សហគមន៍អន្តរជាតិ”។ “វាមានសារៈសំខាន់ខ្លាំងណាស់ដែលមេដឹកនាំលោកគឹមជុងអ៊ុនរំលឹកឡើងវិញពីបំណងប្រាថ្នារបស់គាត់ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅតំបន់ឧបទ្វីបកូរ៉េ ហើយក៏សន្យាយ៉ាងច្បាស់លាស់ក្នុងកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ។

យោងតាមឯកសារបានឱ្យដឹងថា ក្រុងព្យុងយ៉ាងនៅតែដាក់ពង្រាយមីស៊ីល Nodong រាប់រយគ្រាប់ដែលមានសមត្ថភាពបាញ់ទៅដល់ប្រទេសជប៉ុនទាំងមូល ។ ដោយសារកូរ៉េខាងជើងបន្តអភិវឌ្ឍសមត្ថភាពនៃអាវុធនុយក្លេអ៊ែរតាមរយៈការធ្វើតេសម្តងហើយម្តងទៀតរហូតមកដល់ពេលនេះ ។ “មិនមានការផ្លាស់ប្តូរនៅក្នុងការពួយបារម្ភរបស់យើងទាក់ទងនឹងការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ” ។

គូររំលឹកផងដែរថា កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន និងលោកប្រធានាធិបតីអាម៉េរិកធ្វើឡើងនៅឯសណ្ឋាគារ Capella លើកោះ Sentosa ប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនា។ ភាគីទាំងសងខាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយដែលក្រុងព្យុងយ៉ាងប្តេជ្ញាចិត្តមិនឱ្យមានអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េត្រឡប់មកវិញដោយមានការធានាសន្តិសុខពីសហរដ្ឋអាមេរិក។ លោកត្រាំក៏សន្យាថានឹងបំពេញតម្រូវការព្យុងយ៉ាងក្នុងការបញ្ឈប់សមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូង។

LEAVE A REPLY

Please enter your comment!
Please enter your name here