សញ្ញាណប្រទេសអ៊ីស្រាអែលអាចវាយប្រហារលើអាវុធយុទ្ធភណ្ឌអ៊ីរ៉ង់ក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨

ប្រទេសអ៊ីស្រាអែលនិយាយនៅថ្ងៃចន្ទថា ពួកគេអាចវាយប្រហារលើយោធាយុទ្ធភណ្ឌអ៊ីរ៉ាក់ នៅពេលដែលពួកគេធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកក្នុងប្រទេសស៊ីរី។

យោងតាមប្រភពព័តមានពីប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ និងលោកខាងលិច ភ្នាក់ងារព័ត៌ Reuters រាយការណ៍នៅសប្តាហ៍មុនថា ប្រទេសអ៊ីរ៉ង់បញ្ជូនមីស៊ីលឆ្លងទ្វីបទៅឱ្យសម្ព័ន្ធមិត្តស៊ីអ៊ីត​នៅអ៊ីរ៉ាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទីក្រុង​ Tehran និងទីក្រុង Baghdad បដិសេធជាផ្លូវការនូវរបាយការណ៍ទាំងនោះ។

ប្រទេសអ៊ីស្រាអែលមើលឃើញការពង្រីកតំបន់ប្រទេសអ៊ីរ៉ង់ដោយប៉ុនប៉ងធ្វើការប្រឆាំងសាជាថ្មី។ ប្រទេសអ៊ីស្រាអែលចាប់ផ្តើមធ្វើការវាយប្រហារម្តងហើយ​ម្តងក្នុងប្រទេសស៊ីរីដើម្បីរារាំងមិនឱ្យកងកម្លាំងអ៊ីរ៉ង់​ណាមួយ​ជួយដល់​ទីក្រុងដាម៉ាស់ក្នុង​សង្គ្រាម។

លោករដ្ឋមន្ត្រីការពារជាតិ Avigdor Lieberman ប្រាប់សន្និសីទមួយដែលរៀបចំ និង​ចាក់​ផ្សាយ​ផ្ទាល់ដោយក្រុមហ៊ុនទូរទស្សន៍អ៊ីស្រាអែលថា លោកពិតជា​ត្រួតពិនិត្យអ្វីៗគ្រប់យ៉ាង ដែល​កំពុងកើតមានក្នុងប្រទេសស៊ីរីហើយចំពោះការគម្រាមកំហែងរបស់ប្រទេសអ៊ីរ៉ង់។

អ្នកសារព័ត៌មានសួទៅលោក Lieberman នឹងរួមបញ្ចូលសកម្មភាពដែលអាចធ្វើទៅបានក្នុងប្រទេសអ៊ីរ៉ាក់ ដែរឬទេនោះ? លោកមានប្រសាសន៍ថា លោកនឹងឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយរបស់ប្រទេសអ៊ីរ៉ង់ ហើយវានឹងមិនមានបញ្ហាអ្វីនោះទេ ហើយសរុបមកវាជាសេរីភាពរបស់ប្រទេសអ៊ីស្រាអែល ។ លោកនឹងរក្សាសេរីភាពនៃ សកម្មភាពនេះ។

រដ្ឋាភិបាលអ៊ីរ៉ាក់ពុំឆ្លើយតបភ្លាមៗដែលជាបច្ចេកទេសក្នុងសង្គ្រាមជាមួយប្រទេសអ៊ីស្រាអែល ឬជាមួយបញ្ជាការកណ្តាលរបស់អាមេរិកនៅក្រុងវ៉ាស៊ីនតោន ដែលគ្រប់គ្រងប្រតិបត្តិការយោ​ធារបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here