យន្ដហោះចម្បាំងអាមេរិកវាយប្រហារប្រទេសស៊ីរីដោយប្រើគ្រាប់បែកដែលហាមឃាតផ្សំពីសារធាតុផូស្វាតពណ៌ស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩

យោធារុស្ស៊ីនិយាយថា យន្តហោះចម្បាំង២គ្រឿងរបស់អាមេរិកទម្លាក់គ្រាប់បែកលើទីប្រជុំជនមួយនៅខេត្ត Deir Ez-Zor  ប្រទេសស៊ីរី​។ ​ពួកគេទម្លាក់គ្រាប់បែកជាមួយនឹងសារធាតុផូស្វ័រពណ៌សដែលបង្កឱ្យមានភ្លើងឆេះយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការបង្រួបបង្រួមនៅប្រទេសស៊ីរីបញ្ជាក់ឱ្យដឹងថានៅថ្ងៃសៅរ៍ យន្តហោះចម្បាំងធុន F-១៥ ចំនួន២គ្រឿងទម្លាក់គ្រាប់បែកលើទីក្រុង Hajin ដោយប្រើសារធាតុផូស្វ័រពណ៌ស ដែលជាសារធាតុព័ណ៌ខៀវស្ថិតក្រោមការហាមឃាត់ក្នុងអនុសញ្ញាក្រុងហ្សឺណែវ។

ឧត្តមសេនីយ៍ Vladimir Savchenko មានប្រសាសន៍នៅថ្ងៃអាទិត្យថា ក្រោយពីឃើញការវាយ​ប្រហារនោះ មិនទាន់មានព័ត៌មានអំពីជនរងគ្រោះពីការបំផ្ទុះគ្រាប់បែកនោះទេ។ ការប្រើប្រាស់​គ្រាប់រំសេវណាមួយក្នុងតំបន់របស់ជនស៊ីវិលដែលមានប្រជាជនរស់នៅត្រូវហាមឃាត់ដោយពិធីសារ Protocol III ឆ្នាំ១៩៨០ នៃអនុសញ្ញាស្តីពីអាវុធទូទៅ។

សហរដ្ឋអាមេរិក​ចុះ​ហត្ថលេខា​លើពិធីសារនៅឆ្នាំ២០០៩ ដោយសារធាតុផូស្វ័រពណ៌សត្រូវប្រើសម្រាប់ជាសញ្ញាដែលមិនត្រូវហាមឃាត់នៅក្រោមអនុសញ្ញា។ ចន្លោះប្រហោងនេះអនុញ្ញាតឱ្យប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិករក្សាអាវុធដែលមានសារធាតុផូស្វ័រសក្នុងឃ្លាំងអាវុធរបស់ពួកគេ។សារធាតុគីមីនឹងឆេះពេលវាប៉ះខ្យល់អុកស៊ីសែន ដោយផលិតកំដៅសីតុណ្ហភាព និងផ្សែង ពណ៌ស។ ផលប៉ះពាល់ពីការដុតផូស្វ័របណ្តាលឱ្យមានភ្លើងឆេះខ្លាំង ដែលផ្តល់ផលពិបាកក្នុង ការបំបន្សាប ដោយផ្សែងរបស់វាមានជាតិពុលខ្ពស់។

LEAVE A REPLY

Please enter your comment!
Please enter your name here