ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
ភ្នាក់ងារព័ត៌មានAnadoluរដ្ឋផ្សាយនៅថ្ងៃពុធថា ក្រុមអាជ្ញាធរតួកគីឃាត់ខ្លួនទាហានចំនួន៣៣នាក់ និងមនុស្សចំនួន៦នាក់ផ្សេងទៀតពីបទសង្ស័យថាមានទំនាក់ទំនងជាមួយបណ្តាញបព្វជិតដែលនៅអង់គ្លេស។ ក្រុងអាន់ការ៉ានិយាយថា ពួកគេរៀបចំធ្វើរដ្ឋប្រហារនៅឆ្នាំ ២០១៦។
ការឃុំឃាំងនេះគឺជាផ្នែកមួយនៃប្រតិបត្តិការដ៏ធំក្នុងការចាប់ខ្លួនសមាជិកដែលជាប់សង្ស័យថាជាបណ្តាញរបស់ហ្គូលីនទាំងក្នុងការងារកងនាវាចរ ដីគោក និងអាកាសក៏ដូចជាក្រុមឧត្តមសេនីយ៍ Gendarmarie នេះបើតាមប្រភព Anadolu ។ ប្រភពបន្តថាទាហានចំនួន២៨ នាក់ផ្សេងទៀត និងមនុស្ស ៤ នាក់ទៀតមិនទាន់ត្រូវគេចាប់ឃុំឃាំងនៅឡើយទេ។
ក្នុងចំណោមអ្នកដែលត្រូវគេឃុំខ្លួននោះគឺវរសេនីយ៍ឯកបម្រុងម្នាក់ដែលមានកូនចៅក្រោមបង្គាប់ចំនួន១៣ នាក់ និងមេបញ្ជាការចំនួន១០ នាក់។
អាជ្ញាធរធ្វើការវាយប្រហារជាទៀងទាត់ប្រឆាំងនឹងសមាជិករបស់បព្វជិតហ្គូលែន ចាប់តាំងពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារខែកក្កដាឆ្នាំ២០១៦ ដែលក្នុងនោះមានមនុស្សចំនួន២៥០ នាក់ត្រូវគេសម្លាប់។ ទោះបីជាយ៉ាងណាក្តី លោកហ្គូលចេញមុខបដិសេធថា ពុំបានធ្វើរដ្ឋប្រហារ។
ក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់ប្រទេសទួគីធ្វើការរិះគន់ចំពោះការបង្ក្រាបនោះ ក្រោយពីមានការប្រកាសអាសន្នពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយការបង្ក្រាបនៅតែមានឥទ្ធិពលរហូតដល់ខែកក្កដា ឆ្នាំ២០១៨ ។
លោកប្រធានាធិបតី Tayyip Erdogan ធ្វើការប្រកាន់ចំពោះលោកហ្គូលែនថាជំទាស់នៅពេលសកម្មភាពធ្វើរដ្ឋប្រហារទទួលបរាជ័យ។ លោកប្រធានាធិបតីបន្ថែមថា វិធានការណ៍ទាំងនេះមានភាពចាំបាច់ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខជាតិ។
