ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
នៅទ្វីបអឺរ៉ុប និងទូទាំងមហាសមុទ្រអាត្លង់ទិកក្រុមមន្ត្រីនិយាយថា សង្គ្រាមក្នុងប្រទេសយេម៉ែនជាវិបត្តិមនុស្សធម៌ដ៏អាក្រក់មួយ។ ការលក់អាវុធទៅឱ្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីតដែលជាការបន្ទោសខ្លាំងបំផុតចំពោះវិបត្តិនោះ។
ប្រធានាធិបតីបារាំង Emmanuel Macron មានប្រសាសន៍ពីហានិភ័យប៉ះពាល់ដល់ប្រជាជនស៊ីវិល ដោយសារថក្រោះ Leclerc របស់បារាំងមានតម្លៃ៣,៥ពាន់លានដុល្លារគ្របដណ្ដប់លើវាលខ្សាច់នៅប្រទេសយេម៉ែន។ សមាជិកសភាកាណាដាម្នាក់ហៅសង្គ្រាមនៅប្រទេសយេម៉ែនថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតក្នុងសម័យកាលនេះ ហើយលោកនាយករដ្ឋមន្ត្រី Trudeau មានប្រសាសន៍អំពីភាពបើកចំហភាព និងភាពតឹងរ៉ឹងក្នុងការទាក់ទងជាមួយប្រទេសស៊ូដង់ ប៉ុន្តែក៏មានការលក់រថពាសដែកតម្លៃ១២ពាន់លានដុល្លារ។ ប្រទេសអេស្ប៉ាញរកមិនឃើញហេតុផលដើម្បីបញ្ឈប់ការផ្តល់មីស៊ីលផលិតដោយអាម៉េរិកដែលមានតម្លៃ៩,២ដុល្លារទៅរដ្ឋធានី Riyadh។
បើប្រៀបធៀបទៅនឹងអាវុធនិងសាច់ប្រាក់ការបញ្ចូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសយេម៉ែនគឺជារឿងមួយផ្សេងទៀត ដែលមានមនុស្សជាង២០លាននាក់ ត្រូវការជំនួយហើយ ច្រើនជាង៥លាននាក់កំពុងស្ថិតក្នុងភាពអត់ឃ្លាន។ រូបភាពពីតំបន់ Aslam ដែលជាពលរដ្ឋក្រីក្របំផុតមួយរបស់ប្រទេសនេះបង្ហាញពីស្ថានភាពមនុស្សផឹក និងហូបស្លឹកឈើដើម្បីរស់។
លោក Robert Naiman នាយកអង្គការ Just Foreign Policy មានប្រសាសន៍ថា ភាពជាអ្នក ដឹកនាំបច្ចុប្បន្នរបស់អារ៉ាប៊ីសោឌីមានអំណាច និងមានសមត្ថភាព ដោយមានការគាំទ្រពី សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ។ នេះន័យថា ដរាបណាសញ្ញារូបិយប័ណ្ណដ៏ធំមួយត្រូវមេដឹកនាំលោកខាងលិចចុះហត្ថលេខានៅមុខមេដឹកនាំលោកខាងលិច ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធកាន់តែមានឥទ្ធិពល ហើយភាពរងទុក្ខនៅប្រទេសយេម៉ែនទំនងជាកើតឡើងជាបន្ត។