ក្រុមISIS ចាប់ជនភៀសខ្លួន៧០០នាក់ធ្វើជាចំណាប់ខ្មាំងខណៈសហរដ្ឋអាមេរិកនៅតែបន្តប្រយុទ្ធប្រឆាំងក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨

យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី ភេរវករអ៊ីស្លាមវាយប្រហារជំរុំជនភៀសខ្លួនក្នុងខេត្ត Deir ez-Zor របស់ប្រទេសស៊ីរី និងចាប់មនុស្សរាប់រយនាក់ធ្វើជាចំណាប់ខ្មាំង ខណៈដែលសហរដ្ឋអាមេរិក និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្តមើលរំលង។

ការវាយប្រហារនៅជំរុំជនភៀសខ្លួនEl Bahra កើតឡើងនៅថ្ងៃសៅរ៍ និងមានគ្រួសារចំនួន១៣០គ្រួសារ និងមានមនុស្សប្រហែល៧០០នាក់ត្រូវចាប់ពង្រត់ និងនាំចេញពីទីប្រជុំជន Hajin យោងតាមប្រសាសន៍របស់ប្រធានមជ្ឈមណ្ឌលសម្របសម្រួលរុស្ស៊ីឧត្តមសេនីយ៍ Vladimir Savchenko ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ។

លោកបន្តថា ជនស៊ីវិលដែលត្រូវគេចាប់ពង្រត់អាចត្រូវពួកភេរវជនប្រើជាខែលមនុស្សដើម្បីការពារពួកគេពីកងកម្លាំងប្រជាធិបតេយ្យដែលគាំទ្រដោយអាមេរិក។

ទីប្រជុំជន Hajin ជាកន្លែងដែលគេចាប់ខ្លួនប្រជាជន មានទីតាំងស្ថិតនៅតំបន់២០ គីឡូម៉ែត្រស្ថិតនៅតាមបណ្តោយច្រាំងខាងកើតទន្លេ Euphrates  ហើយបច្ចុប្បន្នតំបន់នោះគ្រប់គ្រងដោយក្រុមភេរវករអ៊ីស្លាមIS/ISIL ។ លោក Savchenko សង្កត់ធ្ងន់ថាក្រុមISគ្រប់គ្រងដែនដីមួយផ្នែកធំក្នុងតំបន់ Deir ez-Zor ដោយសារលទ្ធផលនៃអសកម្មរបស់កងកម្លាំងប្រដាប់អាវុធដែលគាំទ្រដោយអាមេរិក ។

លោកបន្តថា ក្រុមចម្រុះដែលដឹកនាំដោយអាមេរិក និងកងកម្លាំងឃឺដដែលគ្រប់គ្រងដោយមន្ទីរបញ្ចកោណបន្តការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងនៃខេត្ត Deir ez-Zor ដោយពុំមិនមានវិធានការដើម្បីលុបបំបាត់ពួកភេរវជន។

LEAVE A REPLY

Please enter your comment!
Please enter your name here