ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨
ក្នុងឆ្នាំ២០១៨នេះ កងទ័ពស៊ីរីកម្ទេចក្រុមសកម្មប្រយុទ្ធចំនួន២៣.០០០នាក់នៅក្នុងប្រទេសស៊ីរី និងរំដោះលំនៅដ្ឋានចំនួន៣៨៧កន្លែងនេះបើតាមសម្តីរបស់នាយទាហានរុស្ស៊ីលោក Valery Gerasimov ។
លោកបន្តថានៅឆ្នាំនេះកងទ័ពរដ្ឋាភិបាលស៊ីរីទទួលបានបទពិសោធន៍ប្រយុទ្ធយ៉ាងច្រើនក្រោមការដឹកនាំរបស់ទីប្រឹក្សាយោធារុស្ស៊ីដែលធ្វើប្រតិបត្តិការដោយជោគជ័យក្នុងការគ្រប់គ្រងភាគខាងកើតតំបន់ Ghouta តំបន់ Homs និងភាគខាងត្បូងតំបន់សុវត្ថិភាព។ លោក Gerasimov មានប្រសាសន៍ ក្នុងពេលដូចគ្នានេះដែរពួកសកម្មប្រយុទ្ធមានចំនួនច្រើនជាង ២៣.០០០ នាក់រងការបំផ្លាញ ហើយទីលំនៅចំនួន ៣៨៧ ត្រូវគេរំដោះចេញពីក្រុមអ៊ីស្លាមនិយម ។
លោក Gerasimov កត់សម្គាល់ថា ក្នុងអំឡុងពេលមានការរំដោះអ្នកតាំងលំនៅ ស្ថានភាពសំខាន់មិនមានជនស៊ីវិលស្លាប់ ដូច្នេះប្រតិបត្តិការត្រូវបានអនុវត្តដោយគ្មានការប្រើប្រាស់ កម្លាំងយោធា។