ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨
ក្រុមអាជ្ញាធរនិយាយថាខ្មាន់កាំភ្លើងម្នាក់ធ្វើការបាញ់ប្រហារនៅព្រះវិហារកាតូលិកនៅទីក្រុង Campinas ប្រទេសប្រេស៊ីលនៅថ្ងៃអង្គារហើយបាញ់សម្លាប់មនុស្ស៤នាក់ផ្សេងទៀត។ គាត់បាញ់សម្លាប់អ្នកទាំងនោះ រួចមកបាញ់សម្លាប់ខ្លួនឯង ក្រោយពីប៉ូលិសធ្វើឱ្យគាត់រងរបួស។
ប៉ូលិសកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនោះឈ្មោះ Fernando Gandolfo អាយុ៤៩ឆ្នាំដោយវិភាគប្រើប្រព័ន្ធគ្មានកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ។ លោក Gandolfo ចូលព្រះវិហារហើយអង្គុយនៅក្នុងចំណោមអ្នកគោរពបូជាវ័យចំណាស់ដែលនៅតែបន្តអធិស្ឋានក្រោយពីថ្ងៃត្រង់។
លោក Rodrigues វ័យ៦៦ឆ្នាំមានប្រសាសន៍ថា លោកឃើញបុរសម្នាក់ក្រោកឈរនៅមុខគូស្វាមីភរិយាហើយបាញ់ពួកគេចោល។ លោករត់ចេញយ៉ាងឆាប់រហ័ស ហើយក្មាន់កាំភ្លើងបន្ដបាញ់កាំភ្លើងជាច្រើនគ្រាប់។
សាក្សីម្នាក់ទៀតឈ្មោះ Alexandre Moraes នៅប៉ុស្តិ៍ GloboNews និយាយថា ហេតុការណ៍នេះពិតជាគួរឱ្យភ័យខ្លាចខ្លាំង។ គាត់បាញ់សំលាប់មនុស្ស។ ខណៈពេលដែលពួកគេទាំងអស់គ្នាកំពុងអធិស្ឋាន។
ប្រធានប៉ូលិស Campinas លោក Jose Henrique Ventura មានប្រសាសន៍ថា កាមេរ៉ាសុវត្ថិភាពបង្ហាញថា លោក Gandolfo ដើរចូលក្នុងព្រះវិហារហើយអង្គុយចុះ។ Ventura ប្រាប់សន្និសីទព័ត៌មានមួយថា មនុស្សដែលនៅទីលានខាងក្រៅប្រញាប់ប្រញាល់នៅពេលពួកគេឮការបាញ់ប្រហារ។