ប្រទេសតួកគីបន្តផ្តោតលើការទិញប្រព័ន្ធការពារមីស៊ីលពីប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨

ប្រទេសតួកគីមិនផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនក្នុងការទិញប្រព័ន្ធការពារមីស៊ីល S-4០០ ពីប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែរុស្ស៊ីថែមទាំងស្វាគមន៍ចំពោះការស្នើសុំពីក្រសួងការបរទេសអាមេរិកពីលទ្ធភាពនៃការទិញប្រព័ន្ធ Patriot មកពីសហរដ្ឋអាមេរិក។

មន្ត្រីមួយរូបថ្លែងសេចក្តីសម្រេចចិត្តរបស់ក្រសួងការបរទេសថា ជាសញ្ញាល្អមួយសម្រាប់ទំនាក់ទំនងទីក្រុងអង់ការ៉ាជាមួយក្រុងវ៉ាស៊ីនតោន ហើយប្រទេសតួកគីកំពុងរង់ចាំជំហានបន្ទាប់របស់សហរដ្ឋអាមេរិក។

មន្ត្រីរូបនោះបន្ថែមថា ប្រទេសតួកគីមិនផ្លាស់ប្តូរការសម្រេចចិត្តលើការទិញប្រព័ន្ធការពារ       S-400 ពីប្រទេសរុស្ស៊ីទេ ។ ក្នុងនាមជាសម្ព័ន្ធមិត្តមួយសហរដ្ឋអាមេរិកគួរតែលក់វា​ទៅឱ្យប្រទេសតួកគី… ប៉ុន្តែគេរង់ចាំការអនុម័តរបស់សហរដ្ឋអាមេរិក ។

LEAVE A REPLY

Please enter your comment!
Please enter your name here