រថយន្ដដឹកសព្វាវុធយោធាអាមេរិកធ្វើដំណើរចេញពីប្រទេសស៊ីរីទៅអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨

បណ្តាញប៉ុស្ត៏ទូរទស្សន៍តួកគីលោក Haberturk មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកចាប់ផ្តើមដកអាវុធចេញពីប្រទេសស៊ីរីដោយប្រើរថយន្ដដឹកទំនិញបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីប្រទេសនោះ។

រថយន្តដឹកទំនិញអាមេរិកធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនអ៊ីរ៉ាក់នៅថ្ងៃព្រហស្បតិ៍។ លោកបន្តថា ឡានដឹកទំនិញទាំងនោះអាចដឹកអាវុធទៅឱ្យអង្គភាពការពារប្រជាជន​ឃឺដ (YPG) ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករអ៊ីស្លាម​ដែលគេហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី។

ទីក្រុងអាន់ការ៉ាចាត់ទុកថាការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនជាកំហុសមួយក្នុងការផ្គត់ផ្គង់អាវុធដល់អង្គភាពឃឺដក្នុងប្រទេសស៊ីរី។ ប្រទេសតួកគីភ្ជាប់ (YPG) ទៅគណបក្សកម្មករ Kurdistan ដែលពួកចុះបញ្ជីជាក្រុមភេរវករមួយ និងអះអាងថាអាវុធអាមេរិកអាចប្រើប្រាស់នៅពេលក្រោយដើម្បីប្រឆាំងនឹងប្រទេសតួកគី។

នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Donald Trump មានប្រសាសន៍ថា សហរដ្ឋអាមេរិក កម្ចាត់ ISIS នៅក្នុងប្រទេសស៊ីរី ជាហេតុផលតែមួយគត់សម្រាប់កងទ័ពសហរដ្ឋអាមេរិក នៅទីនោះ ដូច្នេះកងទ័ពអាមេរិកទាំងអស់នឹងត្រូវគេដកចេញពីប្រទេសស៊ីរី។

យោងតាមប្រភពមន្រ្តីសហរដ្ឋអាមេរិកនឹងដកកម្លាំងរបស់ខ្លួនទាំងអស់ចំនួន២.០០០ នាក់ពីប្រទេសស៊ីរីក្នុងរយៈពេលពី៦០ ទៅ១០០ថ្ងៃ។ ជាមួយគ្នានេះ អ្នកនាំពាក្យ ក្រសួងការពារជាតិអាមេរិកលោកស្រីដាណាសសង្កត់ធ្ងន់ថា “យុទ្ធនាការប្រឆាំងនឹងក្រុម ISIS មិនទាន់បានបញ្ចប់ទេ ហើយបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីកម្ចាត់ ISIS នៅគ្រប់ទីកន្លែងដែលខ្លួនធ្វើប្រតិបត្តិការ។

LEAVE A REPLY

Please enter your comment!
Please enter your name here