ប្រភពព័ត៌មានពី Sydney Morning ចេញផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨
មន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ត្រូវស្លាប់ក្នុងហេតុការណ៏បំផ្ទុះគ្រាប់បែកអត្តឃាតវាយប្រហារលើក្រសួងការបរទេសលីប៊ីនៅទីក្រុងទ្រីប៉ូលីកាលពីថ្ងៃអង្គារ។ ប្រភពសន្តិសុខមួយនិយាយថា ពួកអ្នកវាយប្រហារត្រូវគេសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
អ្នកវាយប្រហារចំនួន៣នាក់ប្រើរថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿងបំផ្លាញរថយន្ត និងអគារហើយក្រោយមកបើកការបាញ់ប្រហារទៅលើក្រសួង។ មនុស្សពីរនាក់រត់ចូលទៅក្នុងរួចបំផ្ទុះខ្លួនឯង។ ប្រភពមួយទៀតនិយាយថា ឃាតករត្រូវមន្រ្តីយាមក្រសួងបាញ់សម្លាប់។
ផ្សែងសាយភាយឡើងពីអាគារហ៊ុំព័ទ្ធដោយកងកម្លាំងសន្តិសុខនៅពេលដែលមនុស្សត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។ មន្រ្តីក្រសួងសុខាភិបាលនិយាយថា មានមនុស្សយ៉ាងហោចណាស់១១ នាក់រងរបួស។
ក្រសួងប្រកាសការវាយប្រហារទៅលើបុគ្គលិករបស់ខ្លួនដែលប្រជាជនលីប៊ីកំពុង ធ្វើសង្គ្រាមលើភេរវកម្មជំនួសមុខឱ្យពិភពលោក។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតតម្រង់គោលដៅលើស្ថាប័នសំខាន់ៗរបស់ប្រទេសលីប៊ីនៅពេលដែលក្រុមសកម្មប្រយុទ្ធទាញយកផលប្រយោជន៍ពីស្ថានភាពនយោបាយមានសភាពមិនមានស្ថេរភាព។
