ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨
រដ្ឋមន្រ្តីក្រសួងអប់រំអ៊ីរ៉ាក់លោកស្រីShaimaa Al-Hayaali ដាក់ពាក្យលាលែងពីតំណែងទៅកាន់លោកនាយករដ្ឋមន្រ្តីAdel Abdul Mahdi ចំពេលដែលមានការរាយការណ៍ថាបងប្រុសរបស់នាងមានទំនាក់ទំនងជាមួយក្រុមភេរវករអ៊ីស្លាម។
នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយនៅលើគណនីTwitterរបស់លោកស្រីHayaali បានបញ្ជាក់យ៉ាងច្បាស់ថាបងប្រុសរបស់នាងឈ្មោះLaith ត្រូវបានគេបង្ខំឲ្យចូលរួមជាមួយរដ្ឋអ៊ីស្លាម។
សេចក្តីថ្លែងការណ៍បានប្រាប់ឲ្យដឹងទៀតថា បងប្រុងរបស់លោកស្រីមិនបានកាន់អាវុធទេ ហើយក៏មិនបានសម្លាប់មនុស្ស ឬក៏ជួយសម្លាប់ជនជាត់អ៊ីរ៉ាក់ណាម្នាក់ឡើយ។ លោកស្រីHayaali បានសន្និដ្ឋានថាពាក្យលាឈប់របស់លោកស្រីឥឡូវនេះគឺស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្រ្តីAdel Abdul Mahdi ដើម្បីធ្វើការសំរេចចិត្តដើម្បីឲ្យប្រាកដថាលោកស្រីមិនមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម ឬក្រុមភេរវជននោះទេ។
គួរបញ្ជាក់ថាលោកស្រី Hayaali បានទទួលតំណែងជារដ្ឋមន្រ្តីអប់រំកាលពីថ្ងៃចន្ទកន្លងមកបន្ទាប់ពីសម័យប្រជុំសភា ខណៈលោក Nofal Bahaa បានតែងតាំងជារដ្ឋមន្រ្តីនៃការធ្វើចំណាកស្រុក និងការផ្លាស់ទីលំនៅ។