ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩
សារព័ត៌មានAl Arabiya មាននិយាយថា ក្រុមហ៊ូទីប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារក្បួនដង្ហែរយោធាអាល់អាន(al-Anad ) នៅខេត្ត Lahaj ក្នុងប្រទេសយេម៉ែននៅថ្ងៃព្រហស្បតិ៍។
ហេតុការណ៍នេះសម្លាប់ទាហានចំនួន៥នាក់ មកពីកងកម្លាំងទ័ពជាតិ។ អភិបាលខេត្ត Lahaj និងជាប្រមុខអង្គភាពស៊ើបការណ៍សម្ងាត់យោធាក៏ទទួលរងរបួសក្នុងការវាយប្រហារ។ យោងតាមរបាយការណ៍ដូចគ្នា នៅថ្ងៃពុធ មានសមាជិកយោធាចំនួន១៥ នាក់ស្លាប់ក្នុងអំឡុងផ្លោងមីស៊ីលមិនបានសម្រេច ក្នុងស្រុក al-Tayyar នៅភាគខាងជើងតំបន់សាដាណា(Saada) ដោយកំណត់គោលដៅលើ ប្រទេសសោឌីអារ៉ាប៊ី។
កម្លាំងចម្រុះអារ៉ាប់កំពុងគាំទ្រកងទ័ពយេម៉ែន បញ្ចេញវីដេអូមួយ និយាយថា ឯកសារស្តីពីការបំពានលើកិច្ចព្រមព្រៀងសន្តិភាព Sweden ជាពិសេសទាក់ទងនឹងការប្រើប្រាស់តំបន់ប្រជាជន និងជនស៊ីវិលសម្រាប់គោលបំណងយោធា ។