ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
លោកឧត្តមសេនីយ៍ឯក Sergei Solomatin ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចស៊ីរីប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធថា ក្រុមឧទ្ទាមកំពុងប្រតិបត្ដិការក្នុងខេត្តអ៊ីដលីបក្នុងតំបន់គ្នានជម្លោះបើកការវាយប្រហារមជ្ឈមណ្ឌលស្រាវជ្រាវនៅទីក្រុងអាឡេប៉ូរយៈពេល២៤ម៉ោងចុងក្រោយ ។
លោក Solomatin មានប្រសាសន៍ថា «ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ ក៏ក្រុមប្រដាប់អាវុធខុសច្បាប់បានចុះបញ្ជីក្នុងខេត្តអ៊ីដលីបក្នុងតំបន់គ្នានជម្លោះ ដោយការវាយប្រហារនោះប្រឆាំងនឹងមជ្ឈមណ្ឌលស្រាវជ្រាវក្នុងទីក្រុងអាឡេប៉ូ»។ លោកធ្វើសេចក្តីរាយការណ៍ផងដែរថា នៅថ្ងៃទី១៥ ខែមករា កម្លាំងយោធាប្រទេសរុស្ស៊ីដើរល្បាតនៅព្រំប្រទល់ខាងក្រៅតំបន់សន្តិសុខចម្ងាយ៥គីឡូម៉ែត្រនៅជុំវិញទីក្រុង Manbij តាមបណ្តោយផ្លូវពីរ ទៅ និងមកពីភូមិal-Ajami ។
លោក Solomatin បន្ថែមថា ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ មជ្ឈមណ្ឌលផ្សះផ្សាអនុវត្តបេសកកម្មមនុស្សធម៌មួយក្នុងខេត្ត Daraa ចែកអាហារចំនួន៥០០កញ្ចប់ ។ លោកបញ្ជាក់ថា ចាប់តាំងពីមានការចាប់ផ្តើមស្វែងរកដំណោះស្រាយមជ្ឈមណ្ឌលកណ្តាលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចធ្វើប្រតិបត្តិការមនុស្សធម៌ចំនួន២០៤៣ ហើយទំងន់ទំនិញមនុស្សធម៌មានចំនួន ៣២.២១២ តោន។
មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីពួកគេបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាទៀងទាត់ជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ច ខិតខំប្រឹងប្រែងសំខាន់ៗរបស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយជនភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេ និងការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ គ្មានជម្លោះ។