កងទ័ពអ៊ីរ៉ាក់បំផ្លាញផ្ទះរដ្ឋអ៊ីស្លាមចំនួន៣កន្លែងលើកោះTikrit

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩

ក្រសួងមហាផ្ទៃប្រកាសថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃអង្គារនេះបំផ្លាញផ្ទះរបស់ក្រុមរដ្ឋអ៊ីស្លាមចំនួន៣កន្លែងស្ថិតនៅលើកោះTikrit ក្នុងខេត្តSalahuddin។

សារព័ត៌មានAlghad ដកស្រង់សម្តីលោកឧត្តមសេនីយ៍Yahya Rasool អ្នកនាំពាក្យមជ្ឈមណ្ឌលព័ត៌មានសន្តិសុខដែលបាននិយាយថា កងកម្លាំងពិសេសនៃបញ្ជាការប្រតិបត្តិការខេត្តSalahuddin ​ធ្វើប្រតិបត្ដិការសន្តិសុខមួយស្ថិតនៅកោះTikrit  ខណៈនោះក៏បានប្រទះឃើញផ្ទះចំនួនបីរបស់រដ្ឋអ៊ីស្លាម។

លោកបន្ថែមទៀតថាកងទ័ពកម្ទេចផ្ទះទាំង៣កន្លែងចោលទាំងស្រុង ហើយរឹបអូសសព្វាវុធ និងគ្រឿងផ្ទុះជាច្រើនទៀត។ គួរបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះបានរឹបអូសយកដែនដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសការបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីMosul។

ក្រោយមកទៀតក្រុមនេះបានក្លាយជាក្រុមល្បីល្បាញខាងអំពើឃោរឃៅ រួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជាហេតុជំរុញឲ្យសហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះចោល។

LEAVE A REPLY

Please enter your comment!
Please enter your name here