ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
ទីក្រុងដាម៉ាស់គំរាមអនុវត្តសិទ្ធិស្របច្បាប់សម្រាប់ការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល នឹងវាយប្រហារគោលដៅអាកាសយានដ្ឋាន Tel Aviv នៅក្នុងការឆ្លើយតបត្រលប់ទៅវិញ លែងតែក្រុមប្រឹក្សាសន្តិសុខបញ្ជាឱ្យក្រុម IDF បញ្ចប់ការចូលលុកលុយទៅក្នុងដែនអាកាសស៊ីរី។
ជាក់ស្តែងប្រទេសអ៊ីស្រាអែលតែងតែឆ្លងកាត់ដែនអាកាសប្រទេសស៊ីរីជាច្រើនឆ្នាំ និងធ្វើការវាយប្រហារនៅក្នុងតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ ដូចនេះស៊ីរីមានហេតុផលសងសឹកដោយលក្ខខណ្ឌច្បាស់លាស់។
តំណាងអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ លោក Dr. Bashar al-Jaafari មានចម្ងល់កាលពីថ្ងៃអង្គារថា “ឥឡូវនេះមិនមែនជាពេលវេលាសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលម្តងហើយម្តងទៀតនៅលើដែនដីសាធារណរដ្ឋអារ៉ាប់ស៊ីរីទេ”។
ការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅអ៊ីរ៉ង់នៅជិតកន្លែងអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ស៊ីរីក្លាយទៅជាហេតុផលមួយសម្រាប់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលអតីតប្រធានគ្រប់គ្រងបុគ្គលិកសារភាពដោយបើកចំហកាលពីខែមុនធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំ។
ក្រៅពីការបង្កដល់ជនរងគ្រោះនិងការខូចខាតសម្ភារៈដោយការវាយប្រហាររបស់ខ្លួនស្ទើរាល់ថ្ងៃ ដែលបេសកកម្មប្រយុទ្ធអ៊ីស្រាអែលចូលទៅក្នុងប្រទេសស៊ីរីក៏បានរងការគំរាមកំហែងជាបន្តបន្ទាប់ពីជើងហោះហើរដែលកំពុងដំណើរការទៅលើប្រទេសដែលហែកហួរដោយជម្លោះ។