កងទ័ពស៊ីរីវាយប្រហារក្រុមភេរវករជាង១០០នាក់និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅខេត្ត Idlib

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩

យោធារុស្ស៊ីនិយាយថា ក្រុមភេរវករ Jabhat al-Nusra ជិះរថយន្តដឹកទំនិញរាប់សិបគ្រឿងដែលមានកាំភ្លើងយន្តព្យាយាមបំបែកទីតាំងយោធាស៊ីរីក្នុងការវាយប្រហារដ៏ធំមួយនៅខេត្ត Idlib ជាតំបន់គ្មានជម្លោះ។

មជ្ឈមណ្ឌលក្រុមសម្រុះសម្រួលរុស្ស៊ីនិយាយថា ក្រុមសកម្មប្រយុទ្al-Nusra ចំនួន២ក្រុម ដែលមានសមាជិករហូតដល់២០០នាក់វាយប្រហារទីតាំងយោធារបស់អារ៉ាប់ (SAA) នៅ Abu al-Duhur និង Abu Sharja ក្នុងខេត្ត Idlib ។

ក្រុមជីហាដបញ្ជូនក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដើម្បីឈ្លានពានលើទីតាំងការពារ SAA នៅក្នុងតំបន់ Abu al-Duhur ប៉ុន្តែប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះរារាំងនូវរថយន្តដែលផ្ទុកគ្រាប់បែកផ្ទុះមុនពេលការបញ្ជាដោយទូរស័ព្ទចល័តវាយប្រហារកងកម្លាំងជួរខាងមុខរដ្ឋាភិបាល។

កងកម្លាំងរដ្ឋាភិបាលធ្វើការបង្រ្កាបការបោះបោរនេះ ប៉ុន្តែទោះបីជាការតស៊ូទប់ទល់របស់ពួកគេធ្វើសកម្មភាពចម្ងាយត្រឹម១,៥គីឡូម៉ែត្រឆ្លងកាត់ខ្សែបន្ទាត់ការពាររបស់កងទ័ពមុនពេលត្រូវបានរុញច្រានដោយកងកម្លាំងដែលបានមកដល់ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ពួកគេ។

សេចក្តីថ្លែងការណ៍បន្ថែមថា ប្រតិបត្តិការក្រុមជីហាដនិយមនៅជិតតំបន់ Abu Sharja ទទួលបានជោគជ័យតិចតួច និងត្រូវរារាំងដោយកងទ័ពស៊ីរីវាយបង្ខំឱ្យពួកសកម្មប្រយុទ្ធដកថយទៅទីតាំងដើមរបស់ខ្លួនដែលធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។

LEAVE A REPLY

Please enter your comment!
Please enter your name here