ប្រភពពត៌មានពី Asahi ចេញថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
ក្រសួងការពារជាតិកូរ៉េនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាយន្តហោះល្បាតជប៉ុនធ្វើការហោះហើរដ៏គ្រោះថ្នាក់មួយឆ្ពោះទៅកាន់កប៉ាល់កងនាវាចរកូរ៉េខាងត្បូងនូវរយៈកំពស់ទាបនៅម៉ោងប្រហែល២និង៣នាទី រសៀលនៅជិតកោះ I-o-do នៅសមុទ្រចិនខាងកើត។ ភាគីកូរ៉េបានប្រកាសសេចក្តីថ្លែងការណ៍មួយដើម្បីថ្កោលទោសជប៉ុនទាក់ទងនឹងបញ្ហានេះ។
ប្រសិនបើសកម្មភាពបែបនេះនៅមានម្តងទៀតនោះយើងនឹងចាត់វិធានការយ៉ាងមាំមួនតាមក្បួនខ្នាតយោធា បន្ទាប់ពីការបញ្ជាក់ “សកម្មភាពបង្កហេតុជាក់ស្តែង”។ រដ្ឋមន្ត្រីការពារជាតិ Takeshi Iwaya បានបដិសេធចំពោះការហោះហើររយៈកំពស់ទាមនៅថ្ងៃទី២៣។
រដ្ឋមន្ត្រីការពារជាតិកូរ៉េលោក Chung Kyung-Doo បានថ្លែងទៅកាន់អ្នកយកព័ត៌មានកូរ៉េថា “ប្រើគ្រប់មធ្យោបាយទាំងអស់ (ដើម្បីទប់ស្កាត់សកម្មភាពស្រដៀងគ្នានេះ) ព្រមានហើយព្រមានទៀត ហើយចុះកិច្ចព្រមព្រៀងជាមួយភាគីជប៉ុន ប្រសិនបើចូលមកក្នុងតំបន់ម្តងទៀត កូរ៉េអាចមានសិទ្ធិបាញ់ ដើម្បីការពារខ្លួន”។ វាជារឿងមិនធម្មតាមានការរិះគន់ចំពោះការប្រើប្រាស់ពាក្យដែលអាចអនុវត្តដោយ កម្លាំងទ័ពផងដែរ។ ក្រសួងការពារជាតិបានអំពាវនាវ និងតវ៉ាចំពោះមន្រ្តីស្ថានទូតជប៉ុន។
កូរ៉េខាងត្បូងនិងចិនកំពុងប៉ះទង្គិចគ្នានៅតំបន់ត្រួតស៊ីគ្នាជាមួយតំបន់ការពារដែនអាកាសរវាងប្រទេស ជប៉ុន ចិន និងកូរ៉េ។ យោងតាមសេចក្តីថ្លែងការណ៍នោះយន្តហោះល្បាតបានហោះហើរ “ជើងហោះហើរគំរាមកំហែងរយៈកំពស់ទាប” កម្ពស់ប្រហែល ៥៤០ម៉ែត្រ និងកម្ពស់ពី ៦០ ទៅ ៧០ ម៉ែត្រ ខណៈដែលនាវាជើងទឹកអាចកំណត់អត្តសញ្ញាណពួកគេបានយ៉ាងច្បាស់។
យោងតាមមន្រ្តីយោធាកូរ៉េ ភាគីកូរ៉េបានធ្វើការព្រមានរាប់សិបដងទាក់ទងទៅនឹងយន្តហោះល្បាតឱ្យ “ចាកចេញ” និង “អនុវត្តវិធានការការពារខ្លួនថែមទៀត ប្រសិនបើជាយន្តហោះកាន់តែខិតជិត” ប៉ុន្តែយន្តហោះល្បាតនៅតែបន្តហោះហើយក្រលឹងដោយគ្មានការឆ្លើយតប។
លោកក៏បានអះអាងដែរថាលោកបានធ្វើ “ការជើងហោះហើរ” នៅលើនាវារបស់កូរ៉េនៅថ្ងៃទី១៨ និង ២២ ខែនេះ។ លោក Iwaya បានបដិសេដចំពោះការហោះហើរស្ថិតក្នុងរយៈកំពស់ទាបកាលពីថ្ងៃអង្គារថា យន្តហោះបានរក្សាកម្ពស់ពី១៥០ម៉ែត្រ ឬលើសពីនេះ និងចម្ងាយ៥០០ម៉ែត្រ ឬឆ្ងាយជាងនេះ “យើងកំពុងធ្វើតាមការកំណត់របស់ច្បាប់អន្ដរជាតិ និងច្បាប់ក្នុងស្រុក បើយោងតាមច្បាប់នេះ ខ្ញុំមិនមែនហោះហើរនៅរយៈកំពស់ទាបដូចភាគីកូរ៉េបាននិយាយនោះទេ”។