ប៉ូលិសកាណាដាចោទប្រកាន់យុវវ័យម្នាក់បន្ទាប់ពីការស៊ើបអង្កេតទាក់ទងអំពើភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩

ក្រុមអាជ្ញាធរនិយាយថា យុវជនម្នាក់ត្រូវចាប់ខ្លួននៅប្រទេសកាណាដាបន្ទាប់ពីការផ្តល់ព័ត៍មានពី FBI ទៅលើសកម្មភាពភេរវកម្ម។ ប្រជាជនរស់នៅទីក្រុងឃីងស្ដុន រដ្ឋអូធូរីន កំពុងប្រឈមនឹងការផ្តល់ប្រឹក្សាដល់បុគ្គលម្នាក់ដើម្បីដាំគ្រាប់រំសេវ ដោយមានចេតនាបង្កឱ្យមានការស្លាប់ ឬរបួសផងដែរ។

ប៉ូលិសនិយាយថា យន្តហោះតូចមួយថ្មីៗនេះប្រទះឃើញការហោះហើរលើទីក្រុង នៅវេលាម៉ោងសេស ដែលជាផ្នែកមួយនៃការស៊ើបអង្កេតផងដែរ។ហើយបុគ្គលទី២ ក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែក្រោយមកត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់។ យុវជន និងមនុស្សទី២ ដែលជាបុរសពេញវ័យត្រូវគេឃុំខ្លួន កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងឃីស្តស្តស្តុន ចម្ងាយ ២០០គីឡូម៉ែត្រពីរដ្ឋធានីអូតាវ៉ាផងដែឬ។

ជាមួយនឹងគ្នានេះផងដែរ អាជ្ញាធរបានពិពណ៌នាពីថា ពូកគេជាមិត្តភក្តិមួយគូនេះ។ ស្ថិតនៅក្រោមច្បាប់ប្រទេសកាណាដា ការកំណត់នូវអត្តសញ្ញាណរបស់យុវជនម្នាក់ ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋ ហើយក៏ត្រូវបានរក្សាជាការសម្ងាត់ផងដែឬ។

ប៉ូលិសកាណាដា (GRC) លោកអគ្គស្នងការ Michael Lesage បាននិយាយថា កងកម្លាំងបានទទួលការផ្តល់ព័ត៌មានពីក្រុម FBI កាលពីខែធ្នូនេះមកម្លេះ។ ប៉ូលិសនិយាយថា អាជ្ញាធរអាមេរិកបានដាក់ទង់ទៅសមភាគីកាណាដា អំពី “គម្រោងវាយប្រហារដែលមានភស្តុតាង និងព័ត៌មានគួរឱ្យទុកចិត្តបាន” ទោះបីជាមិនមានផែនការ ឬពេលវេលាកំណត់ក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here