ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
មនុស្ស២នាក់ស្លាប់ និង៤នាក់រងរបួសក្រោយពីគ្រាប់បែកដៃមួយបោះចូលទៅក្នុងវិហារអ៊ីស្លាមតំបន់ Zamboanga នៅកោះ Mindanao ប្រទេសហ្វីលីពីន។ ការរវាយប្រហារនេះកើតឡើងនៅប៉ុន្មានថ្ងៃក្រោយពីមានការបំផ្ទុះគ្រាប់បែកនៅព្រះវិហារមួយនៅលើកោះក្បែរនោះសម្លាប់មនុស្សចំនួន២១នាក់។
ក្រុមមន្ត្រីសន្តិសុខនិយាយថា ការវាយប្រហារចុងក្រោយបំផុតកើតឡើងនៅវេលារំលងអាធ្រាតថ្ងៃពុធ។ អ្នកស្លាប់មានឈ្មោះ Habil Rex មានអាយុ៤៦ឆ្នាំ និងលោក Bato Sattal មានអាយុ ៤៧ឆ្នាំត្រូវគេនិយាយថា ជាអ្នកអធិប្បាយនៅវិហារអ៊ីស្លាម។ ជនល្មើសមិនទាន់ចាប់បាន ឬត្រូវគេរកឃើញនោះទេ។
ក្រុមប្រឹក្សា Ulama នៃទ្វីប Zamboanga ចាត់ទុកការវាយប្រហារនេះថាជាទង្វើសាហាវ និងពុំសមហេតុផល និងមានភាពអមនុស្សធម៌។ លោកវរសេនីយ៍ឯក Leonel Nicolas ទទូចថា ការវាយប្រហារនេះមិនមែនជាទង្វើសងសឹកទេ ហើយយោធាអំពាវនាវដល់សហគមន៍ទាំងអស់នៅកោះ Mindanao ទប់ស្កាត់មិនឱ្យមានការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការវាយប្រហារនេះកើតមានឡើងក្រោយមានការបំផ្ទុះចំនួនពីរលើកសម្លាប់អ្នកថ្វាយបង្គំមានចំនួនច្រើនជាង ២០ នាក់នៅវិហាររបស់ព្រះមហាក្សត្រ នៅតំបន់ Mount Carmel ក្នុងទីក្រុង Jolo លើកោះ Sulu ដែលជាកោះរបស់ម៉ូស្លីម។ ជនសង្ស័យម្នាក់ក្នុងការបំផ្ទុះគ្រាប់បែកនោះត្រូវគេស្គាល់ថា មានឈ្មោះថា Ommal Yusop (៦៤ឆ្នាំ) ស្លាប់នៅថ្ងៃអង្គារក្នុងការវាយឆ្មក់របស់ប៉ូលិស។
ជនសង្ស័យពីរនាក់ទៀតរត់គេចខ្លួន។ លោក Yusop និងជនសង្ស័យមួយរូបត្រូវគេស្គាល់ថា ជាក្រុម Kama ដែលគេចាត់ទុកថា ជាសមាជិករបស់ក្រុម Ajang-ajang នៃក្រុម Abu Sayyaf ជាក្រុមសកម្មប្រយុទ្ធមួយក្រុមដែលប្រកាសភក្ដីភាពចំពោះរដ្ឋអ៊ីស្លាម (អ៊ីស្លាម ISIS / ISIL ) ។ ថ្វីបើប្រជាជនហ្វីលីពីនភាគច្រើនជាអ្នកកាន់សាសនាកាតូលិកក៏ដោយក៏ប្រជាជនម៉ូស្លីមជាច្រើនអាចរស់នៅតំបន់កោះ Mindanao និងកោះក្បែរ ៗនោះ។
នៅសប្តាហ៍មុន មានការធ្វើប្រជាមតិដោយសន្តិវិធីផ្តល់សិទ្ធិស្វ័យភាពដល់អ្នកកាន់ សាសនាអ៊ីស្លាមនៅ Mindanao ចំនួន ៥លាននាក់ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ និកាយ ដោយមានមនុស្សចំនួនប្រហែល ១២០ ០០០ នាក់រស់នៅទីនោះរយៈពេលជាច្រើន ទសវត្សរ៍។ ក្នុងផ្នែកមួយរបស់ជម្លោះ ពួកសកម្មប្រយុទ្ធមកពីរណសិរ្សរំដោះជាតិម៉ូរ៉ូ (MNLF) កាន់កាប់ទីក្រុង Zamboanga អស់រយៈពេលជិតបីសប្តាហ៍ក្នុងឆ្នាំ២០១៣ រហូត ដល់ពួកគេត្រូវយោធាបណ្តេញ។ ប្រធានាធិបតី Rodrigo Duterte ធ្វើយុទ្ធនាការក្នុងឆ្នាំ ២០១៦ ស្តីពីការសន្យាដើម្បីនាំសន្តិភាពឱ្យតំបន់ Mindanao ។