ប្រធានព្រឹទ្ធសភាអ៊ីតាលីសរសើរតួនាទីរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩

លោកស្រី Maria Elisabetta Alberti Casellati ប្រធានព្រឹទ្ធសភាអ៊ីតាលីមានប្រសាសន៍ថា ប្រ​ទេស​រុស្ស៊ីរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងរក្សាស្ថិរភាពសកលលោក។ លោកស្រីថ្លែងទៅកាន់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (សភាជាន់ខ្ពស់) នៅថ្ងៃពុធ។

លោកស្រីបន្ថែមថា វាជាតួនាទីមួយដែលអាចបញ្ជាក់ថា មានសារៈសំខាន់​ក្នុងការប្រឈមនឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពពិភពលោក។ លោកស្រី Alberti Casellati សង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីមានភារកិច្ចសំខាន់បំផុតក្នុងការធ្វើឱ្យមានស្ថិរភាព​ស្ថាន​ភាព​នៅតំបន់ជម្លោះ  និងធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជាច្រើន។ ប្រធានព្រឹទ្ធ​សភា​អ៊ីតាលីរូបនេះបន្ថែមថា”ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក និងរុស្ស៊ីរួមជាមួយអ្នកនយោបាយធំ ៗដទៃទៀតធ្វើការស្វែងរកវិធីសហការយ៉ាងជិតស្និទ្ធ​និងស៊ីជម្រៅដើម្បីឱ្យមានស្ថិរភាព និងសុវត្ថិភាពសកល” ។

លោកស្រីបង្ហាញថា ​សហភាពអឺរ៉ុប អង្គការណាតូ និងរុស្ស៊ីចាំបាច់ត្រូវបង្កើតលក្ខខណ្ឌដើម្បី យកឈ្នះលើទណ្ឌកម្មដែលមានគ្រោះថ្នាក់ដល់មនុស្សទាំងអស់ និងបង្កើតការសន្ទនាផ្អែក លើលក្ខណៈទូទៅដែលមានភាពខុសគ្នា។ លោកស្រី Alberti Casellati បន្តថា “គ្មានអ្វី​ដែលគួរឱ្យសង្ស័យនោះទេ តែមានលក្ខណៈជាច្រើនដែលចែករំលែកដោយប្រទេសរុស្ស៊ី និងអឺរ៉ុប។ ពុំមានការជជែកអំពីអរិយធម៌អឺរ៉ុបទេបើគ្មានប្រទេសរុស្ស៊ី” ។

LEAVE A REPLY

Please enter your comment!
Please enter your name here