ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
ប្រធានាធិបតិអ៊ីស្រាអែលលោក Benjamin Netanyahu បញ្ជាក់ថាកងទ័ពអ៊ីស្រាអែលវាយ ប្រហារលើគោលដៅក្នុងប្រទេសស៊ីរីជាការប៉ុនប៉ងដើម្បីរារាំងប្រទេសអ៊ីរ៉ង់ពីការទទួលបានមូលដ្ឋាននៅទីនោះ។ គេរាយការណ៍ថា គ្រាប់កាំភ្លើងរបស់អ៊ីស្រាអែលវាយប្រហារលើមន្ទីរពេទ្យ និងបុស្តត្រួតពិនិត្យ។
លោក Netanyahu មានប្រសាសន៍ថាលោកធ្វើដំណើរទៅកាន់សន្និសីទមជ្ឈិមបូព៌ា នៅ Warsaw ប្រទេសប៉ូឡូញនៅថ្ងៃអង្គារដោយលោកបញ្ជាក់ថាមានការវាយប្រហារមួយនៅថ្ងៃចន្ទលើខេត្ត Quneitra ភាគខាងជើងប្រទេសស៊ីរី។ លោក Benjamin Netanyahu ចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា ប្រទេសអ៊ីរ៉ង់ជាប់គាំងក្នុងប្រទេសស៊ីរី ក្រោយមកក៏ប្រើទីនោះជាឈ្នាន់សម្រាប់វាយប្រហារទៅលើអ៊ីស្រាអែល។
លោកបន្ថែមថា អ៊ីរ៉ងប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋ Jewish និងបន្តការវាយប្រហារលើប្រទេសស៊ីរ៉ី។ មេដឹកនាំអ៊ីស្រាអែលប្តេជ្ញាថា នឹងរំលាយសាធារណរដ្ឋអ៊ីស្លាមប្រសិនបើក្រុមអ៊ីស្លាមអនុវត្តគម្រោង វាយប្រហាររបស់ខ្លួន។ ខែមុនមន្ត្រីជាន់ខ្ពស់មួយរូបដែលមានឥទ្ធិពលលើបដិវត្តន៍បដិវត្តន៍អ៊ីរ៉ង់ (IRGC)ព្រមានថាក្រុង Tehran អាចនឹងលុបបំបាត់ប្រទេសអ៊ីស្រាអែលចេញពីផែនទីប្រសិនបើអ៊ីស្រាអែលធ្វើអ្វីនាំឱ្យមានសង្គ្រាមថ្មីមួយ។
ការព្រមាននេះធ្វើឡើងក្រោយពីកងកម្លាំងការពារអ៊ីស្រាអែលវាយប្រហារប្រឆាំងនឹងកងកម្លាំង IRGC ក្នុងប្រទេសស៊ីរី។ ចាប់តាំងពីមាន ជំលោះក្នុងប្រទេសស៊ីរី ប្រទេសអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើទឹកដីរបស់ស៊ីរីដោយកំណត់ គោលដៅលើកម្លាំងអ៊ីរ៉ង់ រួមទាំងក្រុម Hezbollah ។ ក្រុងដាម៉ាសអះអាងថា ការវាយ ប្រហារនេះជាការបំពានជាក់ស្តែងលើអធិបតេយ្យភាពរបស់ស៊ីរី។
ការវាយលុកចុងក្រោយបង្អស់នេះកើតឡើងនៅល្ងាចថ្ងៃចន្ទ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA រាយការណ៍ ថា កាំភ្លើងធំរបស់អ៊ីស្រាអែលតម្រង់គោលដៅមួយចំនួននៅតំបន់ Quneitra ។ ទីភ្នាក់ងារ នេះរាយការណ៍ដោយដកស្រង់ប្រភពមួយថា អ៊ីស្រាអែលកំទេចមន្ទីរពេទ្យ Quneitra ដោយប្រើកាំជ្រួចមីស៊ីលចំនួន ៤ គ្រាប់ និងបុកបុស្តត្រួតពិនិត្យមួយដែលបណ្តាលឱ្យមានការខូចខាតសម្ភារៈ។ ជាញឹកញាប់ការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងប្រទេសស៊ីរីត្រូវបានក្រុង Tehran រិះគន់យ៉ាងខ្លាំងនៅសប្តាហ៍មុន ហើយថែមទាំងព្រមានថា នឹងធ្វើការប្រយុទ្ធ និងឆ្លើយតប រហូតទាល់អ៊ីស្រាអែលបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែក។
