ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩
ប្រភពសន្តិសុខមួយនិយាយថាកងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយអាមេរិកកាលពីថ្ងៃចន្ទនេះប្រគល់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបរទេសចំនួន១៤នាក់ទៅអ៊ីរ៉ាក់។
ថ្លែងប្រាប់គេហទំព័រ Baghdad Today ប្រភពនិយាយថាក្រុមអ្នកប្រយុទ្ធ IS គឺមានសញ្ជាតិបារាំង។ ប្រភពនេះបានបន្ថែមថាវាមិនច្បាស់ថាតើពួកគេនឹងត្រូវនិរទេសទៅកាន់ប្រទេសរបស់ពួកគេឬយ៉ាងណា។
គួរបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះបានរឹបអូសយកដែនដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយបានប្រកាសការបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីMosul។
ក្រោយមកទៀតក្រុមនេះបានក្លាយជាក្រុមល្បីល្បាញខាងអំពើឃោរឃៅ រួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជាហេតុជំរុញឲ្យសហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះចោល។