កងកម្លាំងឃឺដឡោមព័ទ្ធទីតាំងមូលដ្ឋានចុងក្រោយក្រុមISISនៅស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩

កងកម្លាំងឃឺដនិងសម្ព័ន្ធមិត្តកងកម្លាំងប្រជាធិបតេយ្យស៊ីរីបើកការវាយប្រហារលើមូលដ្ឋានចុងក្រោយក្រុមភេរវករអ៊ីស្លាមនៅក្នុងទីក្រុងបាហ៊ូសប្រទេសស៊ីរី។ ពួកសកម្មប្រយុទ្ធ IS មួយចំនួនត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងការស្លាប់នេះ។

អ្នកនាំពាក្យក្រុម SDF លោកMustafa Bali និយាយថា កងកម្លាំងឃឺដគាំទ្រដោយសហរដ្ឋអាមេរិកបានសម្លាប់ក្រុមជីហាដនិយមអ៊ីស្លាមជាច្រើនពេញមួយយប់។ ទោះបីជាយ៉ាងណាក៏ដោយ ពួកសកម្មប្រយុទ្ធIS ការពារទីតាំងតាមតួនាទីរបស់ខ្លួនហើយវាយប្រហារអត្តឃាតជាច្រើនទៅលើពួកឃឺដនិងSDF។

ការវាយសម្រុកចុងក្រោយនៅទីតាំងក្រុងបាហ៊ូសដែលជាទីក្រុងតូចមួយតាមច្រាំងទន្លេ Euphrates ក្បែរព្រំដែនអ៊ីរ៉ាក់នោះបានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីជនស៊ីវិលត្រូវយជម្លៀសខ្លួនអស់ជាច្រើនសប្តាហ៍។ ជនស៊ីវិលដែលជម្លៀសភាគច្រើនគឺជាភរិយានិងកូនៗ របស់ក្រុមជីហាដនិយម។

លោក Bali ប្រាប់រ៉យទ័រថា ពួកសកម្មប្រយុទ្ធIS ជាង៤.០០០នាក់ចាប់ខ្លួនកាលពីខែមុន។ កម្លាំងស្នូលសមាជិកក្រុមនេះភាគច្រើននៅតែស្ថិតនៅខាងក្នុងដែលប្តេជ្ញាចិត្តប្រយុទ្ធរហូតដល់ស្លាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here