NYTប្រឈមមុខនឹងប្រតិកម្មរបស់ឥណ្ឌាក្រោយពីហៅចាត់ទុកការបំផ្ទុះគ្រាប់បែកអត្តឃាតជា”ការផ្ទុះ”នៅលើបណ្តាញ Tweet

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩

ឯកសារកំណត់ត្រារបស់សហរដ្ឋអាមេរិកទាក់ទាញអារម្មណ៍កំហឹងពីឥណ្ឌាក្រោយពីពួកគេហៅការវាយប្រហារដោយគ្រាប់បែកអត្តឃាតថា ជា«ការផ្ទុះមួយ» និងប្រើឈ្មោះរបស់នាយក រដ្ឋមន្ត្រីរបស់ប្រទេសនេះខុស។ តើអាចមានអ្វីខុសប្រក្រតីនៅពេល​អ្នកព្យាយាមពន្យល់​ពីភាព​ស្មុគស្មាញរបស់ស្ថានភាពនយោបាយក្នុងប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោកចំពោះអ្នកអាននៅអាមេរិច?

កាសែត New York Times ធ្វើការធ្វីតនៅថ្ងៃចន្ទ។ ទាក់ទងនឹងអត្ថបទ​វិភាគ​អត្ថបទដកស្រង់បានសរសេរថា: “ក្រោយពីមានការផ្ទុះនៅកាស្មៀរ និងមានការប៉ះទង្គិច​គ្នាជាច្រើនទសវត្សជាមួយប្រទេសប៉ាគីស្ថាន ប្រជាជនឥណ្ឌាជាច្រើនប្រមូលផ្តុំគ្នានៅពី​ក្រោយ​លោកនាយករដ្ឋមន្រ្តី Narandra Modi ថា ជាវិធីសាស្រ្តបោះឆ្នោត។ ពួកគេមិនត្រឹមតែសរសេរ​ឈ្មោះ របស់នាយករដ្ឋមន្ត្រី Narendra Modi ខុសនោះទេ។

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅ ខែកុម្ភៈសម្លាប់ទាហានសន្តិសុខឥណ្ឌាចំនួន៤០ នាក់ក្នុងតំបន់កាស្មៀរ ដែលកើតឡើងដោយ ជម្លោះរបស់ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន។ ការពិពណ៌នាពីការវាយប្រហារដែលក្រុម ភេរវករអះអាង​មានមូលដ្ឋាននៅប៉ាគីស្ថាន Jaish-e-Mohammed (JeM) ធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរជាមួយនឹងជនជាតិឥណ្ឌាមួយចំនួន។

អ្នកផ្សេងទៀតបញ្ជាក់ថា ជាការរើសអើងជាតិ​សាសន៍ ដោយបង្ហាញថា មានតែការស្លាប់របស់មនុស្សស្បែកសប៉ុណ្ណោះទើបធ្វើឱ្យជនជាតិ អាមេរិចឈឺឆ្អាលខ្លាំង។ពាក្យសម្ដីនេះបង្ករឱ្យមានការភ្ញាក់ផ្អើលសូម្បីតែអ្នកការទូតដែលមានបទពិសោធន៍មួយចំនួនដូចជាអតីតឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំសហរដ្ឋអាមេរិកលោក Husain Haqqani សួរថា តើកាសែតនេះគិតថា “ការកាត់ក្បាល” និង “ការបាត់បង់ក្បាល​មនុស្ស” មានន័យដូចតែគ្នាទេ។ បណ្តាញ Twitter ធំរបស់កាសែតនោះដាក់ជំនួសវាជាមួយ ថ្មីមួយដោយរៀបរាប់ថា ​ការទម្លាក់គ្រាប់បែកត្រូវគេចាត់ទុកថា ជា«ការវាយប្រហាររបស់​ក្រុមសកម្មប្រយុទ្ធ»។

LEAVE A REPLY

Please enter your comment!
Please enter your name here