ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩
អ្នកជំនាញសន្តិសុខម្នាក់និយាយថាទាហានអ៊ីរ៉ាក់សម្លាប់ពួកអ្នកវាយប្រហារអត្តឃាតរដ្ឋអ៊ីស្លាម៣នាក់ដែលពាក់ខ្សែក្រវ៉ាត់គ្រាប់បែកកាលពីថ្ងៃអាទិត្យនេះស្ថិតនៅក្នុងស្រុកSinjar ខេត្តNineveh។
ថ្លែងទៅកាន់គេហទំព័រព័ត៌មានAlmaalomah លោកFadel Abu Reghif និយាយថាកងយោធាឡោមព័ទ្ធអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរដ្ឋអ៊ីស្លាម៣នាក់ដែលគ្រោងនឹងវាយប្រហារអត្តឃាតនៅក្នុងស្រុក Sinjar ក្នុងខេត្ត Nineveh។ លោកFadel Abu Reghifប្រាប់ឲ្យដឹងទៀតថាពួកសកម្មប្រយុទ្ធIS ត្រូវបានគេបាញ់សម្លាប់មុនពេលពួកគេប្រុងបំផ្ទុះខ្លួនឯង។
គួររំលឹកថាប្រទេសអ៊ីរ៉ាក់ប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ISប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។
ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងរដ្ឋធានីMosul ដែលរដ្ឋធានីដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។
