កងកម្លាំងសន្តិសុខអ៊ីរ៉ាក់សម្លាប់ក្រុមភេរវកររដ្ឋអ៊ីស្លាមនៅក្នុងខេត្តAnbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយបាននិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះបានសម្លាប់ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខដែលស្ថិតនៅក្នុងខេត្តAnbar។​​ថ្លែងទៅកាន់គេហទំព័រAlmaalomah ប្រភពបាននិយាយថាកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមភេរវករអ៊ីស្លាមពីរនាក់ខណៈកំពុងជិះម៉ូតូមួយគ្រឿងដែលស្ថិតនៅលើវាលខ្សាច់នៃកោះ al-Khalidiya ភាគខាងកើតក្រុងRamadi ខេត្តAnbar។

ប្រភពបានប្រាប់ឲ្យដឹងទៀតថាភេរវកររដ្ឋអ៊ីស្លាមពីរនាក់នេះកំពុងរៀបចំផែនការវាយប្រហារទៅលើកងកម្លាំងសន្តិសុខដែលស្ថិតនៅក្នុងតំបន់នេះ ក្រោយមកកម្លាំងសន្តិសុខបានសម្លាប់ភេរវករម្នាក់ និងបានចាប់ខ្លួនអ្នកផ្សេងទៀតខណៈដែលពួកគេព្យាយាមរត់គេចចេញពីកន្លែងកើតហេតុឆ្ពោះទៅកន្លែងដែលគេមិនស្គាល់។

គួររំលឹកថាកាលពីខែធ្នូឆ្នាំ២០១៥ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីការរំដោះបានក្រុងRamadi ពីពួករដ្ឋអ៊ីស្លាមបន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏កាចសាហាវមួយរវាងកងទ័ពអ៊ីរ៉ាក់ និងពួកសកម្មប្រយុទ្ធIS។ ការរំដោះក្រុងRamadi ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលអ៊ីរ៉ាក់ប្រឆាំងនឹងពួកសកម្មប្រយុទ្ធIS ដែលបានកាន់កាប់តំបន់ធំៗនៃប្រទេសនេះ ព្រមទាំងផ្នែកខ្លះនៃប្រទេសស៊ីរីផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here