ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩
យោងតាមទូរទស្សន៍កណ្តាលចិនបានឱ្យដឹងថាភ្លើងឆេះព្រៃដ៏ធំមួយកើតឡើងកាលពីថ្ងៃទី៣០ ខែមីនានៅខេត្តស៊ីឈាន តំបន់អ៊ុលសាន ភាគខាងលិចហើយអ្នកពន្លត់អគ្គីភ័យចំនួន៣០ នាក់ត្រូវស្លាប់ក្នុងរយៈពេល១ថ្ងៃបើតាមការបញ្ជាក់។
ភ្លាមៗក្នុងពេលកំពុងធ្វើសកម្មភាពពន្លត់អគ្គីភ័យទិសខ្យល់ផ្លាស់ប្តូរទិសបណ្តាលឲ្យសន្ទុះនៃអណ្តាតភ្លើងកើនឡើង ធ្វើឲ្យគេរត់គេចមិន អាចរត់ចេញពីឧបទ្ទវហេតុនោះទាន់ពេល។
តំបន់កើតហេតុនេះគឺជាតំបន់ខ្ពង់រាបដែលមានរយៈកំពស់ ៤ពាន់ម៉ែត្រពទ្ធ័ទៅដោយព្រៃក្រាស់ ហើយគ្មានព័ត៌មានអំពីប្រជាជនទេ។ ទូរទស្សន៍បានរាយការណ៍ អ្នកស្រុកនិយាយថាភ្លើងឆេះនេះបណ្តាលមកពីរន្ទះបាញ់។
