ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence គំរាមកំហែងពីតួនាទីអនាគតប្រទេសទួគីក្នុងសម្ព័ន្ធភាពអង្គការណាតូដោយព្រមានថា ទួរគីសម្រេចចិត្តមិនប្រុងប្រយ័ត្នដូចជាការបន្តការទិញប្រព័ន្ធការពាររុស្ស៊ី S-៤០០ ។
លោក Pence សរសេរនៅលើធ្វីតធ័រនៅថ្ងៃពុធក្រោយពីលោកធ្វើថ្លែងសុន្ទរកថាស្រដៀងគ្នានេះនៅឯកិច្ចប្រជុំកំពូលណាតូមួយនៅវ៉ាស៊ីនតោនថា តើទួរគីចង់នៅតែជាដៃគូដ៏សំខាន់នៅក្នុងសម្ព័ន្ធភាពយោធាដែលទទួលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រឬតើចង់ប្រថុយលះបង់សុវត្ថិភាពនៃភាពជាដៃគូដោយធ្វើការសម្រេចចិត្តដ៏មិនប្រុងប្រយ័ត្នធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាពជាមួយអង្គការ NATO ។
ប្រទេសទួរគីនៅតែទទូចលើការទិញប្រព័ន្ធអាវុធរបស់ប្រទេសរុស្ស៊ីទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីសហរដ្ឋអាមេរិកក៏ដោយ។ សូម្បីតែក្រោយពីមន្ទីរបញ្ចកោណបញ្ឈប់ការដឹកជញ្ជូនយន្ដហោះចម្បាំង F-៣៥ ជំនាន់ទី៥ និងសម្ភារៈពាក់ព័ន្ធទៅប្រទេសទួរគី ក៏ក្រុង Ankara អាន់ការានៅជំទាស់ដោយ រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu ប្រាប់សន្និសីទកំពូលរបស់អង្គការណាតូថាការទិញនេះគឺជាកិច្ចព្រមព្រៀងមួយ។
បច្ចុប្បន្នលោក Cavusoglu និងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo កំពុងជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលដើម្បីពិភាក្សាអំពីជម្លោះ F-៣៥។ វិទ្យុ FM របស់ទួគីនិយាយថាទិញប្រព័ន្ធសព្វាវុធទាំងពីរនៅពេលតែមួយ នឹងមិនប៉ះពាល់ដល់ការទិញយន្តហោះចម្បាំង F-៣៥ ឡើយ ឬប្រព័ន្ធណាតូណាផ្សេងទៀតឡើយ។ សមាជិកសភាអាមេរិកនិងមន្រ្តីយោធាព្រមានជារឿយៗថាការដាក់ពង្រាយ S-៤០០ របស់ប្រទេសទួរគីនឹងផ្តល់ឱកាសដល់ប្រព័ន្ធរបស់រុស្ស៊ីក្នុងការតាមដាន និងចាប់រូបភាពរបស់ យន្តហោះ F-៣៥ ដែលបង្ករផលវិបាកយ៉ាងធ្ងន់ធ្ងរដល់យន្តហោះនៅក្នុងជម្លោះនាពេលអនាគត។
ប្រទេសទួរគីគ្រោងនឹងទទួលយកប្រព័ន្ធ S-៤០០ ជាលើកដំបូងនៅខែកក្កដា។ សហរដ្ឋអាមេរិកទទួលបរាជ័យក្នុងការទាក់ទាញសម្ព័ន្ធមិត្តណាតូរបស់ខ្លួនឱ្យនៅឆ្ងាយពីប្រព័ន្ធការពាររបស់រុស្ស៊ី និងបរាជ័យក្នុងការតម្លើងថ្លៃប្រព័ន្ធមីស៊ីល Patriot របស់ Raytheon ឱ្យមានតំលៃថ្លៃជាងមុន ដោយមានតែប្រគល់វាទៅឱ្យក្រុង Ankara នៅអត្រាមួយដ៏ទាបនៅដើមឆ្នាំនេះ។
ប្រទេសទួរគីក៏ជាដៃគូដ៏សំខាន់មួយក្នុងកម្មវិធី F-៣៥ ដែលជាគម្រោងយោធាមានតម្លៃថ្លៃបំផុតរបស់អាមេរិករហូតមកដល់បច្ចុប្បន្ន។ ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងមួយទេនោះ សហរដ្ឋអាមេរិកនឹងត្រូវស្វែងរកអ្នកផ្គត់ផ្គង់ថ្មីសម្រាប់ផ្នែកតួយន្តហោះ ឧបករណ៍ចុះចតនិងកាប៊ីនយន្ដហោះ ។
