ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi អះអាងថាយោធាឥណ្ឌាអាចនឹងវាយប្រហារប៉ាគីស្ថានក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ។ មហាអំណាចនុយក្លេអ៊ែរទាំងពីរបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈនេះ។
លោក Qureshi ប្រកាសថា យើងមានភ័ស្តុតាងដែលអាចជឿទុកចិត្តបានថា ប្រទេសឥណ្ឌាកំពុងរៀបចំផែនការវាយប្រហារលើប៉ាគីស្ថាន។ បើយោងតាមព័ត៌មានរបស់យើង វាអាចប្រព្រឹត្តទៅរវាងថ្ងៃទី១៦ និង២០ ខែមេសាខាងមុខនេះ។
ដ្ឋមន្ត្រីដែលកំពុងធ្វើទស្សនកិច្ចនៅស្រុកកំណើតរបស់គាត់ Multan កាលពីថ្ងៃអាទិត្យនេះប្រាប់អ្នកកាសែតថា ប៉ាគីស្ថានបានចែករំលែកការព្រួយបារម្ភរបស់ខ្លួនជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មន្ត្រីរូបនេះមិនបញ្ជាក់លម្អិតអំពីភស្តុតាងដែលបង្ហាញថា Islamabad ត្រូវគាំទ្រការអះអាងរបស់លោកនោះទេ ប៉ុន្តែបញ្ជាក់ថាលោកកំពុងនិយាយតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តី Imran Khan ។
ប្រទេសឥណ្ឌានឹងមិនឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នោះទេ។ ភាពតានតឹងរវាងប្រទេសជិតខាងដែលជាគូប្រជែងទៅលើអាវុធនុយក្លេអ៊ែរមានការកើនឡើងនៅឆ្នាំនេះបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកធ្វើអត្តឃាតសំលាប់ទាហានប៉ូលិសឥណ្ឌារាប់សិបនាក់នៅតំបន់កាស្មៀរនៅពាក់កណ្តាលខែកុម្ភៈនេះ។ ពីរសប្តាហ៍ក្រោយមកយន្តហោះចម្បាំងឥណ្ឌាធ្វើការវាយឆ្មក់តាមអាកាសនៅលើទឹកដីប៉ាគីស្ថានដោយផ្ដោតលើអ្វីដែលឥណ្ឌានិយាយថាជាជំរុំហ្វឹកហាត់មួយរបស់ក្រុមសកម្មប្រយុទ្ធដែលអះអាងថាពាក់ព័ន្ធនឹងការវាយប្រហារនេះ។
ប៉ាគីស្ថានដែលមានកំហឹងក៏សងសឹកនៅថ្ងៃបន្ទាប់ជាមួយនឹងការវាយឆ្មក់ដោយគ្រាប់បែករបស់ខ្លួននៅក្នុងផ្នែកមួយនៃរដ្ឋកាស្មៀដែលគ្រប់គ្រងដោយឥណ្ឌាដែលរាលដាលទៅជាការប៉ះទង្គិចរវាងកងកម្លាំងអាកាសរបស់ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបាត់បង់យន្តហោះចម្បាំងមួយ និងអះអាងថាបាញ់ទម្លាក់យន្តហោះ F-16 មួយរបស់ប៉ាគីស្ថានផងដែរ ខណៈពេលដែលIslamabad បដិសេធ៕
