ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលច្រើននាក់រងរបួសដោយសារឧស្មន័បង្ហូរទឹកភ្នែកនៅវ៉េណេស៊ុយអេឡា

0

ប្រភពពត៌មានពី RT  ចេញផ្សាយថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩

នៅថ្ងៃទី៦ប្រទេសវ៉េណេស៊ុយអេឡា អាមេរិកខាងត្បូងមានភាពចលាចលផ្នែកនយោបាយនៅតែបន្តទាំងអ្នកគាំទ្រ និងប្រឆាំងរដ្ឋាភិបាលម៉ាឌូរ៉ូធ្វើបាតុកម្ម។ យោងតាមរបាយការណ៍ក្នុងស្រុកប៉ូលីសបាន បាញ់ឧស្មន័បង្ហូរទឹកភ្នែកនៅឯការជួបជុំប្រឆាំងនឹងរដ្ឋាភិបាលមួយដែលបង្កឱ្យមនុស្សដល់ទៅ៣០នាក់មានរបួសក៏រួមមានអ្នកយកព័ត៌មានដែលកំពុងសម្ភាសអ្នកស្រុកត្រូវបានប៉ូលីសវាយដំផងដែរ។

ការជួបជុំប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានប្រមូលផ្តុំដោយលោកប្រធានរដ្ឋសភា Guaido ដែលប្រកាសតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ន។ គណបក្សប្រឆាំងលោក Guaido បាននិយាយថាសកម្មភាពប្រមូលផ្តុំនេះត្រូវបានគេធ្វើឡើងនៅទីតាំងជាង៣០០កន្លែងនៅទូទាំងប្រទេសនេះបើយោងតាមការប្រកាសរបស់គណបក្សប្រឆាំងដោយសារតែជំនួយការរបស់លោក Guaido និងក្រុមអ្នកតវ៉ាប្រឆាំងនឹងអ្នកនយោបាយ ប្រឆាំងនឹងខ្វះការផ្គត់ផ្គង់ទឹក និងអគ្គិសនី។

នៅក្នុងទីក្រុង Maracaibo ភាគខាងលេចប្រទេសវ៉េណេស៊ុយអេឡាប៉ូលិសបានបាញ់ឧស្មន័បង្ហូរទឹកភ្នែក បើយោងតាមរបាយការណ៍ក្នុងស្រុកបណ្តាលឲ្យក្រុមអ្នកតវ៉ា៣០នាក់រួមទាំងនិស្សិតសាកលវិទ្យាល័យចំនួន៧នាក់រងរបួស។

LEAVE A REPLY

Please enter your comment!
Please enter your name here