ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ជំរុញឱ្យកងកម្លាំងលោក Field Marshal Khalifa Haftar បញ្ឈប់ដំណើរការរបស់ពួកគេទៅលើទីក្រុង Tripoli ភ្លាមៗដោយសារមិនមានដំណោះស្រាយផ្នែកយោធាចំពោះជម្លោះដែលអង្គការណាតូបង្កើតនោះទេ។
សេចក្តីថ្លែងការណ៍របស់លោក Pompeo ថា”យើងបញ្ជាក់យ៉ាងច្បាស់នឹងប្រឆាំងការវាយលុកយោធា Khalifa Haftar និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាទាំងនោះក្នុងការប្រឆាំងនឹងរដ្ឋធានីក្នុងប្រទេសលីប៊ី ។ កម្លាំងទាំងនោះគួរតែវិលត្រឡប់ទៅកាន់វិញទីតាំងដើម”។
ប្រទេសលីប៊ីនៅតែជាតំបន់អណាធិបតេយ្យដោយគ្មានអំណាចកណ្តាលចាប់តាំងពីមានការធ្វើអន្តរាគមន៍របស់អង្គកាណាតូ និងការវាយប្រហារតាមអាកាសក្នុងឆ្នាំ២០១១ រួចមក។ កត្តានេះ បានបំបែកវិស័យយោធាប្រទេសនេះ និងជួយដល់ពួកឧទ្ទាមប្រដាប់អាវុធធ្វើឃាតលោក Muammar Gaddafi។
ប៉ុន្តែក្នុងឆ្នាំ២០១៩ ដំណោះស្រាយនយោបាយគឺជាវិធីតែមួយគត់ដើម្បីបង្រួបបង្រួមប្រទេស និងផ្តល់នូវផែនការសន្តិភាពដែលមានស្ថិរភាព និងភាពចម្រុងចម្រើនសម្រាប់ប្រជាជនលីប៊ីទាំងអស់”។ ក្រសួងការបរទេសអាមេរិកជឿជាក់ថា គ្រប់ភាគីនឹងទទួលបានផលប្រយោជន៍ខណៈដែលអាមេរិកជម្រុញឱ្យគ្រប់ភាគីទាំងអស់ចូលរួមកាត់បន្ថយស្ថានភាពតានតឹង។
ការអំពាវនាវរបស់លោក Pompeo ធ្វើឡើងនៅពេលដែលមន្ទីរបញ្ចកោណដកកងកម្លាំងដែលនៅសេសសល់ចេញពីលីប៊ី ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់វត្តមានកងទ័ពអាមេរិកនៅលើដីនោះ។ នៅពេលនោះមានកងកម្លាំងប្រដាប់អាវុធធំចំនួនពីរនៅក្នុងប្រទេសលីប៊ី។
រដ្ឋាភិបាលទទួលស្គាល់ពីអង្គការសហប្រជាជាតិនៅរដ្ឋធានី Tripoli និងកងជីវពលសម្ព័ន្ធមិត្តរបស់ខ្លួន និងរដ្ឋសភាប្រឆាំងនៅ Tobruk ទទួលបានការគាំទ្រពីកងកម្លាំងរបស់ Haftar ដែលគ្រប់គ្រងតំបន់ភាគច្រើនក្នុងប្រទេស។
មេបញ្ជាការយោធាបញ្ជាឱ្យកងទ័ពធ្វើដំណើរទៅកាន់រដ្ឋធានីក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅសប្តាហ៍មុន។ គេរាយការណ៍ថា រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅជាយក្រុងទោះបីជាកងកម្លាំងរបស់ Haftar រាយការណ៍ថា ពួកគេមិនទាន់ធ្វើប្រតិបត្តិការនៅក្នុងលើរាជធានីនៅឡើយទេ។
