ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩
តុលាការយុត្តិធម៌អឺរ៉ុប (ECHR) សម្រេចកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបំពានសិទ្ធិរបស់សកម្មជនគណបក្សប្រឆាំងរុស្ស៊ីលោក Aleksey Navalny ដោយដាក់គាត់ស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះក្នុងឆ្នាំ២០១៤ និងដាក់វិធានការរឹតត្បិតផ្សេងទៀតទៅលើគាត់។
លោក Navalny ត្រូវឃុំខ្លួនក្នុងផ្ទះកាលពីខែកុម្ភៈឆ្នាំ២០១៤ ហើយត្រូវឃុំខ្លួននៅទីនោះអស់រយៈពេលជាច្រើនខែនៅពេលដែលគាត់ត្រូវគេស៊ើបអង្កេតពីបទកិបកេងប្រាក់។ លោក Navalny និយាយថាករណីនេះគឺជាហេតុផលនយោបាយ។
កាលពីថ្ងៃអង្គារនេះ តុលាការក៏ផ្តល់ប្រាក់ចំនួន២០.០០០ អឺរ៉ូដល់អ្នកដាក់ពាក្យស្នើសុំផងដែរសម្រាប់សងការខូចខាតនេះ។ ពាក្យសុំនេះត្រូវដាក់ជូនទៅ ECHR នៅខែមិថុនាឆ្នាំ២០១៤។ អ្នកតំណាងរបស់រដ្ឋាភិបាលរុស្ស៊ីជំទាស់ទៅនឹងរឿងនយោបាយណាមួយដែលនៅពីក្រោយការសម្រេចនៃនីតិវិធីក្នុងករណីនេះផងដែរ៕
