ប្រភពព័ត៌មាន RT ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៩
សហភាពអ៊ឺរ៉ុបសង្ឃឹមថាកិច្ចពិភាក្សាសមភាគីនៅចក្រភពអង់គ្លេសនឹងទទួលសំឡេងភាគច្រើននៅសភា House of Commons សម្រាប់កិច្ចព្រមព្រៀងដោះដូរ Brexit ហើយមានឆន្ទៈក្នុងការផ្តល់ពេលវេលាច្រើនទៀតដើម្បីសម្រេចបាន នេះបើតាមអ្នកចរចាររបស់ប្រធានសហភាពអឺរ៉ុបលោក Michel Barnier។
មន្ត្រីដដែលនិយាយនៅថ្ងៃអង្គារថា រយៈពេលនៃការពន្យារពេលលើកទី២ គឺលើសពីកាលបរិច្ឆេទនាថ្ងៃទី១២ ខែមេសាខាងមុខនេះ ហើយនឹងពឹងផ្អែកលើហេតុផលដែលបង្ហាញដោយនាយករដ្ឋមន្ត្រីលោក Theresa May នេះបើតាមការរាយការណ៍របស់ Reuters។
សេចក្តីថ្លែងការណ៍នេះលេចឡើងនៅមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបរបស់មេដឹកនាំថ្នាក់ជាតិដែលនឹងសម្រេចថាតើនឹងផ្តល់ការពន្យារពេលដល់ Brexit របស់អង់គ្លេស ឬយ៉ាងណានោះ។ លោក Barnier បន្ថែមថា “សម្រាប់រយៈពេលនៃការពន្យារពេលនោះ – វាត្រូវតែស្របតាមគោលបំណងនៃការពន្យារពេលណាមួយ” ៕
