ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩
យ៉ាងហោចណាស់មនុស្សចំនួន២នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ផ្លោងលើរដ្ឋធានីទ្រីប៉ូលីនៅល្ងាចថ្ងៃអង្គារ។ កម្លាំងអាកាសលីប៊ីវាយប្រហារនៅព្រលានយន្តហោះអន្តរជាតិទ្រីប៉ូលី។ ដំបូងភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា គេលឺសម្លេងបាញ់ផ្លោងនៅថ្ងៃអង្គារនៅតំបន់មួយចំនួននៅទីក្រុងទ្រីប៉ូលី ហើយការផ្ទុះដ៏មានឥទ្ធិពលជាច្រើនកន្លែងនៅទូទាំងទីក្រុង។
ផ្សែងអ័ព្ទដ៏ក្រាស់ជាច្រើនកើតឡើងនៅផ្នែកក្នុងទីក្រុង។ បច្ចុប្បន្នមានរដ្ឋាភិបាលពីរនៅក្នុងប្រទេសលីប៊ី។ រដ្ឋាភិបាលទីមួយជារដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិដឹកនាំដោយនាយករដ្ឋមន្ត្រី Fayez al-Sarraj និងទទួលស្គាល់ពីសហគមន៍អន្ដរជាតិ និងគណៈរដ្ឋមន្ត្រីបណ្តោះអាសន្នរបស់លោក Abdullah Al-Thani ដែលកំពុងធ្វើសកម្មភាពនៅភាគខាងកើតប្រទេសជាមួយសភាដែលជាប់ឆ្នោតទទួលបានការគាំទ្រពីកងទ័ពជាតិលីប៊ីរបស់ Field Marshal Khalifa Haftar ។
នៅថ្ងៃទី៤ ខែមេសា លោក Haftar ប្រកាសចាប់ផ្តើមធ្វើការវាយលុកមួយនៅលើក្រុងទ្រីប៉ូលី។ ទន្ទឹមនឹងនេះដែរលោក Sarraj បញ្ជាឱ្យកងយោធាទាំងអស់ដែលស្ថិតនៅក្រោមឱវាទរបស់គាត់ធ្វើប្រតិបត្តិការបង្ក្រាបដើម្បីការពារ។ នៅថ្ងៃទី១៦ ខែមេសាអង្គការសុខភាពពិភពលោកនិយាយថា យ៉ាងហោចណាស់មានមនុស្ស១៧៤ នាក់ត្រូវគេសម្លាប់ និងមនុស្សចំនួន៧៥៦ នាក់ផ្សេងទៀតរងរបួសក្នុងក្រុងទ្រីប៉ូលី។