ប្រទេសភូមាបាក់ដីបណ្តាលឱ្យកម្មករជីកមាសចំនួនយ៉ាងហោចណាស់៥៤នាក់ស្លាប់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩

យ៉ាងហោចណាស់កម្មករជីកមាសចំនួន៥៤នាក់ស្លាប់ បន្ទាប់ពីពួកគេត្រូវកប់នៅក្នុងភក់ខណៈកំពុងដេកនៅភាគខាងជើងប្រទេសភូមា។ ប៉ូលិសនិយាយថា ការបាក់ដីនៅរដ្ឋកាជីនពិតជារន្ធត់ខ្លាំងណាស់ព្រោះវាបង្កើតជា “បឹងភក់” គ្របដណ្តប់លើលំនៅដ្ឋានកម្មករ និងរថយន្តចំនួន៤០គ្រឿង។

ការបាក់ដីនេះបណ្តាលមកពីការជីករករ៉ែត្បូងជាឧស្សាហកម្មមួយដែលមានច្បាប់អនុញ្ញាត បានសម្លាប់មនុស្សរាប់សិបនាក់នៅប្រទេសភូមាជារៀងរាល់ឆ្នាំផងដែរ។ មន្ត្រីក្នុងតំបន់ម្នាក់និយាយថា ជាការលំបាកណាស់ក្នុងការរកសាកសព ហើយមានតែ៣នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញនៅពេលនេះ។

លោក ទីន សូ សមាជិកសភាបាននិយាយ “ពួកគេនឹងមិនរស់នោះទេ”។ ហើយ​មិន​អាច​រួចទេ ពីព្រោះពួកគេត្រូវបានគេកប់នៅក្រោមភក់”។ ក្រសួងព័ត៌មានកំណត់អត្តសញ្ញាណក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ដែលមានឈ្មោះថា Shwe Nagar Koe Kaung និង Myanmar Thura Gems ។

មិនទាន់មានការអត្ថាធិប្បាយនៅឡើយទេ បើទោះជាលោកអគ្គនាយកក្រុមហ៊ុន Myanmar Thura Gems លោក Hla Soe Oo បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គាត់កំពុងធ្វើដំណើរទៅកន្លែងកើតហេតុនោះ។ ក្រុមមន្ត្រីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះ និងជួយសង្គ្រោះកំពុងតែបន្ត។

ឧស្សាហកម្មជីកត្បួងរ៉ែ នៅភាគខាងជើងរដ្ឋកាជីន ដែលមានព្រំប្រទល់ប្រទេសឥណ្ឌា និងប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៣១ពាន់លានដុល្លា នៅក្នុងឆ្នាំ២០១៤។ ជនរងគ្រោះដោយសារការបាក់ដី និងគ្រោះថ្នាក់ផ្សេងទៀត ជារឿយៗជាសមាជិកសហគមន៍ជនជាតិភាគតិចក្រីក្រ សម្រាប់ការជីករករ៉ែត្បូងដែលបន្សល់ទុកដោយក្រុមហ៊ុនធំៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here