ប្រទេសចំនួនបីដាក់សម្ពាធលើពួកTaliban ក្នុងកិច្ចចរចាផ្នែកនយោបាយអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩

នៅសប្តាហ៍នេះ ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងចិនព្យាយាមដាក់សម្ពាធលើក្រុមបះបោរ Taliban ឱ្យធ្វើការចរចាជាមួយពួកអ្នកនយោបាយ និងប្រជាជនស៊ីវិលអាហ្វហ្គានីស្ថាន។ អ្នកតំណាងប្រទេសទាំងបីនឹងជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូនៅថ្ងៃព្រហស្បតិ៍ដោយសង្ឃឹមថានឹងអាចបង្កើនល្បឿនកិច្ចចរចាជា​មួយក្រុម Taliban។

តំណាងពិសេសអាមេរិកសម្រាប់ការផ្សះផ្សានៅប្រទេសអាហ្វហ្គានីស្ថានលោក Zalmay Khalilzad ដែលធ្លាប់ជួបចរចាដោយផ្ទាល់ជាមួយក្រុមTaliban ជាច្រើនដងមកហើយនៅទីក្រុង Qatar នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងម៉ូស្គូ។

ក្រុម Taliban បដិសេធជាយូរមកហើយក្នុងការជជែកជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយពួកគេបរិហារលើរដ្ឋាភិបាលថា អាយ៉ងអាយ៉ងមួយ។ ក្រុម Taliban ក៏ប្រកាសពីការចាប់ផ្តើមវាយលុកនៅនិទាឃរដូវប្រចាំឆ្នាំរបស់ពួកគេនៅខែនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here