មន្ទីរបញ្ចកោណដាក់ពង្រាយកងទ័ព៣២០នាក់បន្ថែមទៅកាន់តំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩

មន្ទីរបញ្ចកោណកំពុងពង្រឹងតំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិកបន្ថែមទៀតជាមួយនឹងកងទ័ពរាប់រយនាក់ដើម្បីជួយដល់នាយកដ្ឋានសន្តិសុខមាតុភូមិក្នុងបញ្ហា “វិបត្តិមនុស្សធម៌នៅតាមព្រំដែន”។

មន្ទីរបញ្ចកោណនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពប្រហែល៣២០នាក់នឹងត្រូវតម្រូវឱ្យគាំទ្រតាមសំណើរបស់នាយកដ្ឋានសន្តិសុខមាតុភូមិសម្រាប់ការសម្របសម្រួលរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងតម្លៃទឹកប្រាក់ប្រមាណជា៧,៤លានដុល្លារ។

សម្រាប់កងទ័ពបម្រើនឹងមិនប្រតិបត្តិការលើផ្នែកពង្រឹងច្បាប់ក្នុងអំឡុងការដាក់ពង្រាយរបស់ពួកគេនោះទេ ប៉ុន្តែពួកគេនឹងជួយដល់មន្រ្តីគយ និងមន្រ្តីការពារព្រំដែនជាមួយការងារប្រចាំថ្ងៃរួមទាំងការបញ្ជូនជនចំណាកស្រុកទៅមណ្ឌលឃុំឃាំង ក៏ដូចជាត្រួតពិនិត្យសុខុមាលភាពអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះដែលកំពុងជាប់ឃុំឃាំង។ នាពេលបច្ចុប្បន្ននេះកងទ័ព៥ពាន់នាក់ និងកងកម្លាំងជាតិបន្តល្បាតតាមព្រំដែនភាគខាងត្បូងនៃសហរដ្ឋអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here