ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩
អគ្គមេបញ្ជាការកងទ័ពអាកាសជាន់ខ្ពស់ប៉ាគីស្ថានព្រមានថា ប្រទេសប៉ាគីស្ថាននឹងឆ្លើយតបយ៉ាងតឹងរ៉ឹងក្នុងព្រឹត្តិការណ៍ប្រយុទ្ធគ្នាជាថ្មីជាមួយប្រទេសឥណ្ឌា។ មេបញ្ជាការទ័ពអាកាសប៉ាគីស្ថានលោក Mujahid Anwar Khan មានប្រសាសន៍ថា ការវាយប្រហាររវាងគូប្រជែងទាំងពីរធ្វើឡើងចាប់ពីខែកុម្ភៈក្នុងករណីមានការវាយប្រហារណាមួយពីសំណាក់សត្រូវនោះ PAF នឹងធ្វើការឆ្លើយតបកាន់តែខ្លាំងជាងមុន។
ការប៉ះទង្គិចគ្នាចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈនៅពេលដែលប្រទេសឥណ្ឌាបាញ់ប្រហារតាមអាកាសលើជំរុំហ្វឹកហាត់ភេរវករមួយដែលក្នុងទឹកដីប៉ាគីស្ថាន។ ក្រុង Islamabad ឆ្លើយតបដោយធ្វើការវាយប្រហារនៅថ្ងៃបន្ទាប់ដោយបាញ់ទម្លាក់យន្តហោះឥណ្ឌា F-១៦ ក្នុងការប្រយុទ្ធគ្នាដ៏ខ្លីមួយ។
“ការឆ្លើយតប PAF នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ប្រឆាំងនឹងការឈ្លានពានរបស់សត្រូវនឹងត្រូវគេចងចាំក្នុងប្រវត្តិសាស្ត្រថា ជាប្រតិបត្តិការ Swift Retort លោក Khan ប្រាប់បុគ្គលិកអាកាស 24th Air នៅ Islamabad ថ្ងៃពុធ។ លោកមានប្រសាសន៍ថា គ្រប់ឋានៈ និងសមាជិករបស់កងទ័ព អាកាសគួរតែទទួលបានការកោតសរសើរចំពោះប្រតិបត្តិការរបស់ពួកគេនៅថ្ងៃនោះ។
ចាប់តាំងពីការជួបគ្នានៅខែកុម្ភៈភាគីទាំងពីរធ្វើវែកញែកហេតុការណ៍នោះជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅខែមេសា ដោយឥណ្ឌាចោទប្រកាន់លើប្រទេសប៉ាគីស្ថានថា អនុញ្ញាតឱ្យភេរវករវាយប្រហារលើប្រទេសឥណ្ឌា និងគំរាមវាយប្រហារលើប្រទេសប៉ាគីស្ថានដោយប្រើគ្រាប់បែកនុយក្លេអ៊ែរទាំងអស់។
កត្តានោះជំរុញឱ្យមានការឆ្លើយតបពីអ្នកនាំពាក្យយោធាប៉ាគីស្ថានលោកឧត្តមសេនីយ៍ Asif Ghafoor ដែលព្រមានប្រទេសឥណ្ឌាថា “កុំសាកល្បងលើការសម្រេចចិត្តរបស់យើង” ។
លោក Ghafoor មានប្រសាសន៍ថា ក្នុងវោហាសាស្ត្ររបស់អ្នក [ឥណ្ឌា] អ្នកនៅតែប្រើថាមពលនុយក្លេអ៊ែរជាការគំរាមកំហែងមួយ។ ” អំណាចនុយក្លេអ៊ែរមិនមែនជាការគំរាមកំហែងមួយនោះទេវាគឺជាអាវុធសម្រាប់វាយប្រហារដែលមិនគួរលើកឡើងដោយងាយៗនោះទេ។