អង្គការសហប្រជាជាតិបញ្ចូលមេដឹកនាំសកម្មប្រយុទ្ធប៉ាគីស្ថាន Azhar ទៅបញ្ជីភេរវករ​សាកលលោក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩

គណៈកម្មាធិការផ្នែកទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ចូលឈ្មោះមេដឹកនាំក្រុម Jaish-e-Mohammed (JeM) ដែលជាក្រុមនៅពីក្រោយការវាយប្រហារគ្រាប់បែកនៅតំបន់កាស្មៀរនៅពីខែកុម្ភៈនៅលើបញ្ជីភេរវកម្មរបស់ខ្លួនដែលប្រទេសឥណ្ឌាចាត់ទុកថា ជាជ័យជម្នះខាងការទូតដ៏ធំ។​

ការសម្រេចចិត្តនេះមានន័យថា ​​ស្ថាបនិក ​និងមេដឹកនាំក្រុម សកម្មប្រយុទ្ធមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានលោក Masood Azhar នឹងប្រឈម​នឹង​ការ​ផ្អាកទ្រព្យសម្បត្តិ ត្រូវគេហាមឃាត់មិនឱ្យធ្វើដំណើរ និងផ្អាកប្រើអាវុធចាប់ពីពេលនេះទៅ។ ការផ្លាស់ប្តូរនេះកើតឡើងក្រោយពីប្រទេសចិន(ធ្លាប់លើកបញ្ហានេះមកពិនិត្យមើលឡើងវិញ យ៉ាងលំអិតចំពោះករណីរបស់លោក Azhar ) និយាយថា ពួកគេមិនមានអ្វីជំទាស់នឹង​ការបញ្ចូលឈ្មោះលោក Azhar ជាភេរវករនោះទេ។

ព័ត៌មាននេះត្រូវបេសកជនឥណ្ឌា​របស់ អង្គការ​សហប្រជាជាតិលោក Syed Akbaruddin​ បញ្ជាក់ដោយលោកធ្វើការ​ថ្លែងអំណរគុណ​ដល់អ្នកទាំងអស់ដែលគាំទ្រចំពោះការសម្រេចចិត្ត។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា​បង្ហាញការ​សាទរចំពោះការអភិវឌ្ឍន៍នេះថា ជាជ័យជម្នះដ៏ធំសម្បើមមួយសម្រាប់​ក្រុងញូវ​ដេលី​​ដែល​ព្យាយាមបញ្ចូលលោក Azhar ទៅក្នុងបញ្ជីភេរវករតាំងពីឆ្នាំ២០១៦។

ការផ្លាស់ប្តូរចុងក្រោយបង្អស់កើតឡើងនៅខែកុម្ភៈ ក្រោយពីលោក JeM អះអាងទទួល ខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់ជីវិតមន្ត្រីប៉ូលីសប៉ាគីស្ថានចំនួន ៤៤ នាក់ក្នុងតំបន់កាស្មៀរដែលមានជម្លោះ។

ទោះជាយ៉ាងណាក៏ដោយសំណើដែលគេដាក់ស្នើររួមគ្នាពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ធ្លាប់ត្រូវប្រទេសចិនរារាំងនៅខែមីនា។ វាជាលើកទីបួនដែលប្រទេសចិន(ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប៉ាគីស្ថាន)រារាំងសំណើរនេះក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សកម្មភាពរបស់ក្រុងប៉េកាំងបង្ករឱ្យ ប្រទេសឥណ្ឌាមខឹងសម្បារយ៉ាងខ្លាំងដែលនាំឱ្យមានការអំពាវនាវឱ្យមានការធ្វើពហិការក្នុងការបញ្ឈប់ការផ្សាយផលិតផលរបស់ចិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឥណ្ឌា។ ទន្ទឹមនឹងនេះ​ដែរ ប្រទេសប៉ាគីស្ថានរិះគន់លើសេចក្តីសម្រេចនេះដោយនិយាយថាការតែងតាំងរបស់លោក Azhar ថាជាភេរវករ ជាការធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់សេរីភាពស្របច្បាប់​របស់ចលនាក្នុងតំបន់កាស្មៀរដែល Islamabad ចាត់ទុកថា ទីនោះជាកន្លែងដែលឥណ្ឌា​កាន់កាប់។

អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក Mohammad Faisal មាន​ប្រសាសន៍ថា ប្រទេសឥណ្ឌចាត់ទុកថាកត្តានោះជាជ័យជម្នះមួយសម្រាប់បញ្ជាក់ពីសម្តី​របស់ខ្លួន ប៉ុន្តែការអះអាងទាំងនោះគឺខុស ។ ការវាយប្រហារភេរវជននៅខែកុម្ភៈជំរុញឱ្យទី ក្រុងញូវដេលីអនុវត្តការវាយឆ្មក់តាមអាកាសនៅលើទឹកដីរបស់ប្រទេសប៉ាគីស្ថាន ដោយ ការវាយប្រហារផ្ដោតលើជំរុំ JeM ដែលជាមូលហេតុនាំឱ្យមានភាពតានតឹង​យ៉ាងខ្លាំង​រវាង​ប្រទេសទាំងពីរ។

មុននេះប្រទេសឥណ្ឌាទាមទារឱ្យប្រទេសប៉ាគីស្ថានប្រគល់លោក Azhar ទៅក្រុងញូវដេលី ដោយបន្ថែមថា កិច្ចពិភាក្សាណាមួយជាមួយ Islamabad លើការប្រយុទ្ធ​ប្រឆាំងនឹង​ភេវរកម្ម​នឹងគ្មានប្រយោជន៍ទេ។ នៅខែមីនា ប្រទេសប៉ាគីស្ថាន​ឃាត់ខ្លួនមនុស្ស​ចំនួន៤០ នាក់ដែលជា​កម្មសិទ្ធិរបស់ក្រុមភេរវកម្ម ហើយក្នុងនោះមានទាំងបងប្រុស និងកូន ប្រុសរបស់លោក Azhar។ នៅថ្ងៃពុធលោក Faisal បញ្ជាក់ម្តងទៀតថា​ប្រទេសប៉ាគីស្ថានប្តេជ្ញា​ប្រយុទ្ធប្រឆាំងនឹងអំពើរ ភេរវកម្ម​នៅគ្រប់ទម្រង់របស់ខ្លួន ហើយនឹងពុំឱ្យមានកន្លែងសម្រាប់​ក្រុម​​ភេរវជនណាមួយ​ឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here