ក្រុមសកម្មប្រយុទ្ធISវាយប្រហារផ្ទះពលរដ្ឋសម្លាប់មនុស្ស៨នាក់នៅតំបន់ត្រើយនៃទីក្រុងMosul

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយប្រាប់កាលពីថ្ងៃព្រហស្បតិ៍នេះថាមនុស្ស៨នាក់ត្រូវសម្លាប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ខណៈក្រុមនេះធ្វើការវាយប្រហារមកលើផ្ទះជនរងគ្រោះស្ថិតនៅតំបន់ត្រើយនៃទីក្រុងMosul។

ក្នុងសេចក្តីថ្លែងការណ៍ពត៌មានមួយថាក្រុមសកម្មប្រយុទ្ធមកពីក្រុមរដ្ឋអ៊ីស្លាមវាយលុកមកលើផ្ទះរបស់អ្នកចាស់ទុំដែលស្ថិតក្នុងតំបន់Kawar ដែលមានទីតាំងស្ថិតនៅឯត្រើយម្ខាងនៃទីក្រុងMosul ដោយក្រុមនេះសម្លាប់មនុស្សចាស់ម្នាក់ ប្រពន្ធរបស់គាត់ និងកូនៗ៦នាក់ផ្សេងទៀតរបស់គាត់។

កងកម្លាំងសន្តិសុខហ៊ុមព័ទ្ធកន្លែងកើតហេតុ ហើយបញ្ជូនសាកសពទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យ។ គួរកត់ឱ្យកត់សម្គាល់ថាក្រុមតូចៗជាច្រើនរបស់រដ្ឋអ៊ីស្លាមនៅតែមានវត្តមានលាក់ខ្លួននៅក្នុងទីក្រុងMosul ខណៈកងកម្លាំងសន្ដិសុខធ្វើការចាប់ឃាត់ខ្លួនពួកគេជាច្រើននាក់នាពេលថ្មីៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here