អ្នកបាញ់ប្រហារនៅ New Zealand  ជាប់ចោទពីបទព្រព្រឹត្តអំពើភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នំ២០១៩

យោងតាមប្រភពព័ត៌មានពីក្រុមមន្ត្រីអនុវត្តច្បាប់បង្ហាញឱ្យដឹងថា បុរសម្នាក់ដែលគេចោទប្រ​កាន់ពីបទបាញ់ប្រហារដ៏ធំមួយនៅវិហារអ៊ីស្លាម New Zealand  ប្រឈមនឹងការចោទប្រកាន់ថ្មី​រួមទាំងការចូលរួមក្នុងសកម្មភាពភេរវកម្មផងដែរ។ ប៉ូលីស New Zealand  ចោទប្រកាន់លោក​ប៊ីនថេនសារិន(Brenton Tarrant) ពីបទធ្វើសកម្មភាពភេរវកម្ម។

គេប្តឹងលោកដោយចោទប្រ​កាន់​​ពីឃាត​កម្ម និងប៉ុនប៉ងប្រព្រឹត្តចំនួនពីរករណីថែមទៀត។ បុរសជនជាតិ​អូស្ត្រាលីអាយុ ២៨ឆ្នាំរូបនេះបន្តការបាញ់ប្រហារមួយដែលធ្វើឱ្យមនុស្សចំនួន ៥១ នាក់ស្លាប់​នៅក្នុងវិហារ​អ៊ី​ស្លាមចំនួន​ពីរ (នៅNew Zealand) នៅថ្ងៃទី ១៥ខែមីនា។

លោក Tarrant កំពុងប្រឈម​មុខនឹង​ការចោទប្រកាន់ចំនួន ៩២ករណីរួមមានឃាតកម្មចំនួន ៥១ ករណី​ ប៉ុនប៉ងសម្លាប់មនុស្ស​ចំនួន ៤០នាក់ និងអំពើភេរវកម្មមួយករណី។ គេចោទប្រកាន់គាត់ថា សរសេរកំណត់ត្រាចំនួន ៧៤ ទំព័រដែលមានចំណងជើងថា “ការផ្លាស់ប្តូរដ៏អស្ចារ្យ” ដែលជាកត្តាជម្រុញឱ្យគាត់អនុវត្ត​ការបាញ់ប្រហារ និងអធិដ្ឋានថា “សងសឹក” ប្រឆាំងនឹងពួកឈ្លានពានមូស្លីម។ អាវុធរបស់​គាត់មានសិលាចារឹក និងពាក្យស្លោកណាហ្ស៊ី – ណាហ្ស៊ី ជាពាក្យស្លោក​របស់ពួកជ្រុល​និយម​ក៏ដូចជាឥស្សរជនប្រវត្តិសាស្ត្រដែលធ្វើសង្គ្រាមប្រឆាំងនឹងមូស្លីម។

LEAVE A REPLY

Please enter your comment!
Please enter your name here