ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩
ប្រធានក្រុម FSB រុស្ស៊ីព្រមានពីសកម្មភាពក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប្រមូលផ្តុំប្រហែល ៥.០០០នាក់នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននៅតាមព្រំដែននៃសាធារណរដ្ឋក្រោយសហភាពសូវៀតនៃតំបន់អាស៊ីកណ្តាលព្រមានថា សកម្មប្រយុទ្ធជាច្រើនទាំងនោះធ្លាប់ប្រយុទ្ធក្នុងប្រទេសស៊ីរី។
លោក Alexander Bortnikov ប្រាប់ប្រមុខភ្នាក់ងារស៊ើបការណ៍អតីតសហភាពសូវៀតនៅ Dushanbe ថា “ការព្រួយបារម្ភជាពិសេសគឺអំពីការពង្រាយសមាជិកភេរវកឡើងវិញតាមខេត្តភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន”។ លោកព្រមានថា “Wilayat Khorasan” ជារដ្ឋអ៊ីស្លាមក្នុងតំបន់ (IS/ISIS) រៀបគម្រោងប្រមូលអ្នកប្រយុទ្ធប្រមាណ ៥,០០០ នាក់នៅក្នុងតំបន់នោះ។
ឥឡូវនេះសមាជិកភេរវកម្មជ្រៀតចូលទៅក្នុងអតីតប្រទេសសូវៀតដោយពួកគេកំពុងរៀបចំឧក្រិដ្ឋកម្ម។ យោងតាមប្រសាសន៍របស់ លោក Bortnikov ដើម្បីរក្សាប្រវត្តពួកគេព្យាយាមដើរតួរជា ជនភៀសខ្លួន និងជាជនអន្តោប្រវេសន៍។ សមាជិកអ៊ីស្លាមទទួលបរាជ័យជាបន្តបន្ទាប់ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែពួកគេនៅតែជាកត្តាគំរាមកំហែង។ ប្រធាន FSB មានប្រសាសន៍ថា “ឥឡូវនេះពួកគេកំពុងព្យាយាមប្រមូលផ្តុំនៅក្នុងតំបន់ដែលរដ្ឋាភិបាលស៊ីរីមិនត្រួតត្រាឬលាក់ខ្លួននៅក្នុងជំរុំជនភៀសខ្លួន” ។
និន្នាការគួរអោយព្រួយបារម្ភមួយទៀតគឺថា ក្រុមភេរវករកំពុងផ្លាស់ប្តូរទីតាំងកងកម្លាំងរបស់ពួកគេទៅកាន់តំបន់ផ្សេងទៀតនៃពិភពលោករួមទាំងអាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍ផងដែរ។ទោះបីជាមានការខាតបង់ផ្នែកយោធាក៏ដោយក៏ក្រុមភេរវករកំពុងប្រមូលផ្ដុំមូលនិធិបរទេសដ៏ច្រើនដើម្បីរៀបចំសម្រាប់ការវាយប្រហារទាំងអស់នៅជុំវិញពិភពលោក»។
គួរកត់សំគាល់ថា ពួកគេប្រើប្រព័ន្ធទូទាត់ប្រាក់ និងសេវាកម្មបង់ប្រាក់តាមអ៊ីនធឺណិតដើម្បីទទួលប្រាក់ពីបរទេស។ ប្រាក់ចំណូលរបស់ពួកគេទទួលបានពីការជួញដូរប្រេងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពព្រហ្មទណ្ឌផ្សេងៗ ក៏ត្រូវពួកភេរវករអនុវត្តដើម្បីបន្តរស់នៅផងដែរ។ នៅខែមុន ប្រធាន FSB ព្រមានដោយលើកពីឡើងពីក្រុមសកម្មប្រយុទ្ធ IS ដែលវិលត្រឡប់ទៅប្រទេសកំណើតវិញ និងបង្កើតកោសិកាភេរវជននៅផ្ទះ។ លោក Bortnikov មានប្រសាសន៍នៅពេលនោះថា មនុស្សជីហាដជាង ១, ៥០០ នាក់ក្នុងចំណោម មនុស្សចំនួន ៥ពាន់នាក់មកពីទ្វីបអឺរ៉ុបដោយពីមុនមកពួកគេធ្លាប់ចូលរួមជាមួយ IS វិលត្រឡប់មកពីមជ្ឈឹមបូព៌ាវិញ។