ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩
ប៉ូលិសបារាំងចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យមានការផ្ទុះគ្រាប់បែកកាលពីសប្តាហ៍មុននៅទីក្រុងលីយ៉ុងដែលបានធ្វើឱ្យមនុស្ស ១៣នាក់រងរបួស នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Christophe Castaner ។
គាត់ប្រកាសអំពីការចាប់ខ្លួននេះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃចន្ទនេះ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទៅលើជនសង្ស័យ ឬកន្លែងដែលគាត់ត្រូវគេចាប់ខ្លួននោះទេ។
កាមេរ៉ាសន្តិសុខនៃហេតុការណ៍នេះបង្ហាញជនសង្ស័យបិទមុខជិះកង់កង់មួយទៅកន្លែងកើតហេតុមុនពេលបន្សល់ទុកនូវកាបូបមួយនៅខាងក្រៅសាខានៃហាងនំប៉័ងមួយដ៏ពេញនិយមនោះ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Reuters ។
ករណីនេះកំពុងត្រូវគេចាត់ទុកថាជាការស៊ើបអង្កេតភេរវកម្មមួយដែលផ្តល់ឱ្យកាលៈទេសៈជាច្រើនសម្រាប់ការវាយប្រហារដែលឧបករណ៍បំផ្ទុះត្រូវប្រើប្រាស់មានសមត្ថភាពអាចវាយប្រហារទៅលើមនុស្សយ៉ាងច្រើនជាមួយគ្រាប់វីស និងគ្រាប់បាល់លោហធាតុនោះ៕