រដ្ឋមន្ត្រីការបទេសអារ៉ាប៊ីសាអូឌីតមិនចង់សង្រ្គាមជាមួយអ៊ីរ៉ង់ទេ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Adel al-Jubeir បានប្រាប់BBCថា ប្រទេសរបស់លោកមិនចង់មានសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែនឹងក៏មិនអាចអត់ធ្មត់ចំពោះការគិតថាជាសត្រូវជាមួយនឹងសកម្មភាពរបស់អ៊ីរ៉ង់នៅមជ្ឈឹមបូព៌ា។

ព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសាអូឌីត កំពុងរៀបចំកិច្ចប្រជុំកំពូលគ្រាអាសន្នចំនួន២ករណី នៅឈូងសមុទ្រ និងមេដឹកនាំអារ៉ាប់ នៅក្នុងទីក្រុងមេកា ដើម្បីពិភាក្សាអំពីភាពតានតឹងដែលកាន់តែខ្លាំងឡើង។

ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនមែនជាអ្នកនៅពីក្រោយការវាយប្រហារថ្មីៗនេះ ទៅលើនាវាដឹកប្រេងនៅឆ្នេរសមុទ្រប្រទេសអារ៉ាប់រួម ហើយការវាយប្រហារនៅស្ថានីយ៍បូមប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌី និងការវាយប្រហារនៅតំបន់បៃតងនៅក្នុងរដ្ឋធានីបាកដាតរបស់ប្រទេសអ៊ីរ៉ាក់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here